ញាក់សាច់! វៀតណាម នឹងបញ្ឈប់ការជិះម៉ូតូគ្រប់ប្រភេទនៅត្រឹមឆ្នាំ២០៣០ ជំនួសវិញដោយឡាន

ដើម្បីពង្រឹងគុណភាពខ្យល់អាកាសនៅក្នុងទីក្រុងហាណូយ ដែលកំពុងទទួលរងនូវការបំពុលខ្យល់អាក្រក់ខ្លាំង អាជ្ញាធរវៀតណាមបានចាត់វិធានការធំៗជាច្រើន ដែលក្នុងនោះ មានវិធានការគួរឱ្យចាប់អារម្មណ៍មួយគឺបញ្ឈប់ការជិះម៉ូតូគ្រប់ប្រភេទនៅត្រឹមឆ្នាំ២០៣០ ដោយ​ជំនួស​មក​វិញ​នូវ​ការ​បង្កើន​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ។

តាមការបញ្ជាក់ពីអាជ្ញាធរវៀតណាម បានឱ្យដឹងទៀតថា កាល​ពី​ឆ្នាំ​២០១៦កន្លងទៅ ទីក្រុងហាណូយ​បាន​ទទួល​រង​នូវ​បរិយាកាសអាប់អួបំផុត​លំដាប់​ថ្នាក់​ទី​២ នៅ​ក្នុង​តំបន់​អាស៊ាន បន្ទាប់​ពី​ខេត្ត Saraburi ដែល​ជា​តំបន់​ឧស្សាហកម្ម​យ៉ាង​មមាញឹក​របស់ប្រទេស​ថៃ។

ជាមួយគ្នានេះ បើយោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បានបង្ហាញដែរថា នៅ​ឆ្នាំ​២០១៧ ខ្យល់​អាកាស​ដែល​អាច​​ចាត់​ទុក​ថា​ល្អ​នៅ​ក្នុង​ទីក្រុង​ហាណូយ មាន​រយៈពេល​ត្រឹម​តែ ៣៨​ថ្ងៃ​ប៉ុណ្ណោះ​ ក្នុង​១​ឆ្នាំ។

គួរជម្រាបថា សព្វថ្ងៃនេះនៅក្នុងទីក្រុងហាណូយមានប្រជាជនប្រមាណ ៧,៧លាននាក់ ហើយក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋធ្វើចរាចរណ៍តាមដងវិថីនានា នៅក្នុងទីក្រុងតាមរយៈម៉ូតូរាប់សិនម៉ឺនគ្រឿង។ ការ​ប្រើប្រាស់​ម៉ូតូ​ដ៏​ច្រើន​នេះ គឺជា​បញ្ហាចម្បង​នៃ​ការ​បំពុល​បរិយាកាសឱ្យអាប់អួ រួមជាមួយ​នឹង​ការ​បំពុល​ដែល​បញ្ចេញ​ដោយ​រោងចក្រ​ថាមពល​ធ្យូងថ្ម ​និង​ឧស្សាហកម្ម​ធុន​ធ្ងន់ ផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!