Facebook ចំណាយ ១០លានដុល្លារ ដើម្បីការពារសុវត្ថិភាព​ Mark ក្រោយពីខាត ១៥០ពាន់លានរួចមក

ថ្មីៗក្រោយផ្ទុះបញ្ហា​លេចធ្លាយការលួចទិន្នន័យអ្នកប្រើប្រាស់​និងការធ្លាក់ចុះនៃហ៊ុន​របស់ក្រុមហ៊ុន​ហ្វេសប៊ុក​ក្រុមហ៊ុនមួយនេះបានបង្កើនការចំណាយលើការការពារសន្តិសុខ​ដល់ស្ថាបនិក​របស់ខ្លួន រហូតដល់​១០លានដុល្លារហើយ។

ស្ថាបនិកហ្វេសប៊ុក​លោក​ Mark Zuckerberg ​ដែលទទួលប្រាក់ខែតែ​១ដុល្លារប៉ុណ្ណោះ​​បានទទួលការការពារសន្តិសុខ​ដល់រូប​លោក​និងគ្រួសារ​របស់គាត់យ៉ាងតឹងតែងបំផុត​។​ក្នុងឆ្នាំ២០១៧កន្លងទៅក្រុមហ៊ុនហ្វេសប៊ុក​ចំណាយ​ប្រមាណជាង៧លានដុល្លារ​ ហើយ២០១៦​វិញគេចំណាយតែ​ជិត៥លានដុល្លារប៉ុណ្ណោះ។ ​តែយ៉ាងណា​ក្នុងឆ្នាំ​២០១៨​ថវិកាសន្តិសុខសម្រាប់ស្ថាបនិករូបនេះ​បានកើនទ្បើងរហូតដល់១០លានដុល្លារឯនោះ​ព្រោះតែរឿងរ៉ាវដែលកើតទ្បើង​ក្នុងឆ្នាំ​២០១៨នេះ។

គួរបញ្ជាក់ថា​ស្ថាបនិកដែលជាមហាសេដ្ឋីវ័យក្មេងរូប​នេះ​កំពុងប្រឈមនឹងបញ្ហា​ជាច្រើន​​ទាំងបញ្ហាខាងក្រៅក្រុមហ៊ុន​​ទាក់ទងនឹងការលួចទិន្នន័យអ្នកប្រើប្រាស់ជាដើម​ និង​បញ្ហាខាងក្នុង​ដែលភាគហ៊ុននិកខ្លះគិតថា​លោកមហាសេដ្ឋីវ័យក្មេងនេះ​មិនមានសមត្ថភាពក្នុងការដឹកនាំ​ក្រុមហ៊ុន​យក្ស​នេះជាដើម។

តែយ៉ាងណា​​សហគ្រិនវ័យក្មេងនេះ​បានកំពុងតែតស៊ូ​ជំនះនូវបញ្ហាទាំងនេះ។​គាត់បានចំណាយពេលយ៉ាង​ច្រើន​ដើម្បីពង្រឹងខ្លួនឯង ​គាត់អានច្រើន ​គាត់រៀនជំនាញថ្មីៗ​ ដើម្បីតបតរនឹងបញ្ហាប្រឈម​របស់អាជីវកម្មខ្លួន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!