អបអរសាទរ!​ ខេត្តព្រះសីហនុ នឹងមានសណ្ឋាគារតម្លៃ ២០០លានដុល្លារ និងមានកម្ពស់ ៥៨ជាន់ហើយ

ក្រុមហ៊ុន Grand Lion Group បានចុះកិច្ចសន្យាលើការគ្រប់គ្រងជាមួយក្រុមហ៊ុនបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិដ៏ល្បីមួយឈ្មោះថា “Marriott International” ដើម្បីគ្រប់គ្រងរមណីយដ្ឋានសណ្ឋាគារថ្មីមួយ ដែលគម្រោងនឹងបើកសម្ពោធការដ្ឋានសំណង់នៅដើមឆ្នាំ២០១៩ ហើយនឹងបើកដំណើរការនៅឆ្នាំ២០២២។  គម្រោងនេះគ្រោងនឹងប្រើប្រាស់ទឹកប្រាក់វិនិយោគ ២០០ លានដុល្លារ។

គម្រោងអភិវឌ្ឍន៍ថ្មីនេះមានឈ្មោះថា  Gold Coast ហើយគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ១,៦៧ ហិកតាដែលស្ថិតនៅចម្ងាយ ១៧គីឡូម៉ែត្រពីព្រលានយន្តហោះ និងនៅជិតកំពង់ផែក្រុងព្រះសីហុ។

គម្រោងសណ្ឋាគារ Gold Coast ជាគម្រោងដំបូងរបស់ក្រុមហ៊ុន Grand Lion Group នៅលើតំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា និងជាគម្រោងទី២បន្ទាប់ពីគម្រោងសណ្ឋាគារ Courtyard នៅខេត្តសៀមរាបដែលទទួលខុសត្រូវដោយក្រុមហ៊ុន Marriott Siem Reap Resort ដែលបានបើកសម្ពោធការសាងសង់នៅក្នុងខែមករាកន្លងមក។​

គម្រោងសណ្ឋាគារ Gold Coast

គម្រោងសាងសង់នេះនឹងនាំយកយីហោសណ្ឋាគារល្បីមួយឈ្មោះថា Le Meridien ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥មាន៣៨៨បន្ទប់គេង។​ ក្នុងនោះសេវាកម្មសំខាន់ៗជាច្រើននឹងមាននៅនឹងកន្លែង ដូចជា៖ ភោជនីយដ្ឋាន បារ កន្លែងហាត់ប្រាណ អាងហែលទឹក​ ក្លឹបកំសាន្ត និងកន្លែងស្ប៉ា​ ហើយក៏មានសាលប្រជុំដ៏ធំ ដែលអាចដាក់មនុស្សរហូត៤០០នាក់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!