ញាក់សាច់!​ អ្នកបើកបរយន្តហោះជនជាតិខ្មែរ ទទួលបានប្រាក់ខែរាប់ម៉ឺនដុល្លារឯណោះក្នុងមួយខែៗ

មាន​ខ្មែរ​យើង​​មិន​ច្រើន​ទេ ដែល​ចូល​​បម្រើ​ការងារ​ជា​អ្នក​បើកបរ​យន្ត​ហោះ​ ឬ Pilot នោះ​ ព្រោះ​ជំនាញ​នេះ​ទាមទារ​ទាំង​​សមត្ថភាព និង​ការ​ចំណាយ​​ខ្ពស់​ ប៉ុន្តែ​ពេល​ចូល​បម្រើ​ការងារ​ប្រាក់​ខែ​ទទួល​បាន​ក៏​មិន​ធម្មតា​ដែរ។

លោក​ ពេជ្រ​​ សុប៉ុនតារា​ ប្រ​​​ធាន​​​​​ផ្នែក​​​​​​ពង្រីក​​ការហោះហើរ​​​​​នៅ​ប្រលានយន្តហោះ​​​​​កម្ពុជា​បាន​ឱ្យ​ដឹង​ថា លោក​មិន​ប្រាកដ​ ១០០%​ ពី​ប្រាក់​បៀវត្ស​​អ្នកបើកបរ​យន្ត​ហោះ​ប៉ុន្មាន​នោះ​ទេ​។ ប៉ុន្តែ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​ពី​ Google និង​អាកាសចរ​ស៊ីវិល​អន្តរជាតិ​ផ្សេងៗ ​ដែល​បាន​ធ្វើ​របាយការណ៍​ពី​អាកាសយានិក​​ គឺ​មិន​តិច​ជាង​២​ម៉ឺន​ដុល្លារ​អាមេរិក​នោះ​ទេ។ ​ចំនួន​នេះ​បូក​បញ្ចូល​ទាំង​ប្រាក់​ថែម​ម៉ោង​​ហោះ​ហើរ​ផងដែរ​។

លោក​បាន​បន្ថែម​ថា ព័ត៌មាន​នេះ​លោក​ក៏​ធ្លាប់​បាន​លឺ​ពី​អាកាសយានិក​ខ្មែរ​ម្នាក់​ ដែល​បាន​មាន​ប្រសាសន៍​កាលពី​ឆ្នាំ​មុន​​​គឺ ទាំង​ប្រាក់​ខែ​គោល​បូក​ប្រាក់​ថែម​ម៉ោង​ទៀត​គឺ​រង្វង់​២​ម៉ឺន​ដុល្លារ​។ ម៉ោង​ការងារ​ហោះ​ហើរ​របស់​អ្នក​បើកបរ​យន្ត​ហោះ​ម្នាក់​ៗ​ ត្រូវ​បាន​កំណត់​ដោយ​​ក្រុម​ហ៊ុន​​ផ្ទាល់ ហើយ​​មួយ​ខែ​​យ៉ាង​ហោច​ធ្វើ​ការងារ ​១៥​ថ្ងៃ។

“ខ្ញុំ​ឧទាហរណ៍​ថា ថ្ងៃ​ហ្នឹង​គេ​កំណត់​​ឱ្យ​​​អ្នក​បើកបរ​ហោះ​ត្រឹម​៨​ម៉ោង​ ​ទោះ​បី​ថា​យើង​ចង់​ថែម​​ទៀត​ក៏​គេ​អត់​ឱ្យ​ដែរ ​គឺ​គេ​តម្រូវ​ឱ្យ​គាត់​សម្រាក​សិន​ ហើយ ​១២​ម៉ោង​ក្រោយ​ទៀត​ទើប​គេ​ឱ្យ​គាត់​ហោះ​បន្ត​ទៀត​ ដោយសារ​សំខាន់​ជាង​គេ​ទាក់ទង​នឹង​សុវត្ថិភាព​ដូច​គ្នា​នឹង​អ្នក​បើកបរ​​ឡាន​អញ្ចឹង មិន​អាច​ទៅ​ដល់​កោះកុង​ហើយ​ត្រលប់​មក​វិញ​ភ្លាម​នោះ​ទេ​ យ៉ាង​ហោច​ណាស់​ត្រូវ​សម្រាក​មួយ​យប់​ដែរ។ ដូច្នេះ​សុវត្ថិភាព​ គឺជា​រឿង​សំខាន់​បំផុត​គេ​មាន​ស្តង់ដារ​គេ​មួយ ​គឺ​​ត្រូវ​តែ​សម្រាក”។

បច្ចុប្បន្ន​នេះ​អ្នក​បើក​យន្ត​ហោះ​ជា​ជនជាតិ​ខ្មែរ​ ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​អាកាស​ចរ​ជាតិ​ និង​អន្តរជាតិ​មាន​​​មិន​​លើស​ពី​ ២០​នាក់​នោះ​ទេ។​ នេះ​បើ​តាម​លោក​ ពេជ្រ​​ សុប៉ុនតារា។ “ខ្ញុំ​មិន​ប្រាកដ​យ៉ាង​ណា​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​មិន​លើស​ពី​ ២០ នាក់​ទេ​ ហើយ​ថ្មីៗ​នេះ ​ឃើញ​អ្នក​បើកបរ​វ័យ​ក្មេង​​មាន​ស្រី​ផង មាន​ប្រុស​ផង​”។

លោក​ ពេជ្រ​​ សុប៉ុនតារា​ ឱ្យ​ដឹង​ទៀត​ថា ​ខណៈ​ចំនួន​ខ្សែ​​ហោះ​ក្នុងស្រុក​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ បច្ចុប្បន្ន​​នេះ​អ្នក​បើក​យន្ត​ហោះ​ជនជាតិ​​ខ្មែរ​កាន់តែ​ច្រើន​​ងាក​មក​បើកបរ​យន្ត​ហោះ​ឱ្យ​​ក្រុមហ៊ុន​ក្នុងស្រុក​​។ ប៉ុន្តែ​ការ​ដែរ ​មក​​បម្រើ​ការងារ​ឱ្យ​ក្រុមហ៊ុន​ក្នុងស្រុក​ស្តង់​ដារ​ប្រាក់ខែ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ តែអាច​ខុស​គ្នា​តិច​តួ​ច​​ត្រង់​ប្រាក់​ថែមម៉ោង។ កាលណា​​បើក​យន្តហោះ​ប្រភេទ​ធំ​ជាង​ប្រាក់​ថែ​ម​ម៉ោង​បាន​​ច្រើន​ជាង៕​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!