១០ ប្រទេស ដែលមានគណនី Facebook (Facebook users) ច្រើនជាងគេបំផុត

Facebook ជាក្រុមហ៊ុនផ្សព្វផ្សាយសង្គមធំបំផុត ហើយសព្វថ្ងៃនេះមានអ្នកប្រើប្រាស់ Facebook ចំនួន ២ ពាន់លាននាក់ នៅលើពិភពលោក និងក្រុមហ៊ុនមួយត្រូវបានបង្កើតឡើងនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០០៤ ដោយសេដ្ឋីពាន់លានវ័យក្មេងលោក Mark Zuckerberg។ ចង់ដឹងអត់ថា តើប្រទេសដែលមានអ្នកប្រើប្រាស់សង្គមហ្វេសប៊ុកមួយនេះច្រើនជាងគេ? មានអ្នកប្រើប្រាស់ចំនួនប៉ុន្មាននាក់ដែរ? តោះអានទាំងអស់គ្នា

១០) ប្រទេសចក្រភពអង់គ្លេស មានអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ៤២ លានគណនី

៩) ប្រទេសថៃ មានអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ៤៧ លានគណនី

៨) ប្រទេសតួគី មានអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ៤៨ លានគណនី

៧) ប្រទេសវៀតណាម មានអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ៥០ លានគណនី

៦) ប្រទេសភីលីពីន មានអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ៦៣ លានគណនី

៥) ប្រទេសម៉ិចស៊ិក មានអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ៧៦ លានគណនី

៤) ប្រទេសឥណ្ឌូនេស៊ី មានអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ១១១ លានគណនី

៣) ប្រទេសប្រេស៊ីល មានអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ១២៣ លានគណនី

២) ប្រទេសឥណ្ឌា មានអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ២១៣ លានគណនី

១) ប្រទេសអាមេរិក មានអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ២១៩ លានគណនី

 

ចុចទីនេះ៖

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ statista