មិននឹកស្មានថា មុខពិតរបស់តារាសម្តែងអ្នកនាង ចនច័ន្ទ លក្ខិណា បែបនេះនោះទេ (វីដេអូ)

តាមរយៈការបង្ហាញស្បែកមុខពិតរបស់តារាស្រី អ្នកនាង ចនច័ន្ទ លក្ខិណា មានការភ្ញាក់ផ្អើលជាខ្លាំង ដោយមិននឹកស្មានថា ស្បែកមុខដែលរលោង បែរក្លាយជាមានស្លាកស្នាម ដល់ថ្នាក់នេះទាល់តែសោះ។ព្រោះក​ន្លងមកធ្លាប់តែឃើញសម្រស់តារាសម្ដែងដ៏ឆ្នើម អ្នកនាង ចនច័ន្ទ លក្ខិណា តាមរយៈកញ្ចក់ទូរទស្សន៍ ឬក៏រូបថតបង្ហោះនៅលើបណ្តាញសង្គម ដែលភាគច្រើននាងសុទ្ធសឹងតែបានផាត់មុខ បិទបាំងស្បែកមុខ និងមានការ Edit ឲ្យមើលទៅស្រស់ស្អាតតែប៉ុណ្ណោះ។

ប៉ុន្តែជាការពិតទៅស្បែកមុខរបស់អ្នកនាង ប្រែសភាពបែបនេះ គឺដោយសារតែតារាស្រីរូបនេះ ទើបតែទទួលសេវាកម្មព្យាបាលស្បែកមុខ (បាញ់ឡាស៊ែរបំបាត់អាចម៍រុយ) តែប៉ុណ្ណោះ។ ស្រាប់តែភ្លាមនោះបណ្ដាអ្នកគាំទ្រលួចសរសើរមិនដាច់ពីមាត់ដែរថា «មិននឹកស្មានថា ចន ច័ន្ទលក្ខិណា ហ៊ានទម្លាយមុខរបស់ខ្លួន ក្នុងសភាពយ៉ាងដូច្នេះ ដោយមិនខ្លាចការរិះគន់»៕

តោះមកទស្សនាវីដេអូ និងរូបភាពទាំងអស់គ្នា៖


 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news

error: Content is protected !!