ចេញជាង១ឆ្នាំហើយ តែបទ “ចាក់ទឹកដូង” កំពុងល្បីខ្លាំងនៅម៉ាឡេស៊ី ដល់ថ្នាក់ ………. (វីដេអូ)

បន្ទាប់ពីតារាម៉ូដែលម៉ាឡេស៊ីបានជ្រើសយកបទ «ចាក់ទឹកដូង» របស់តារាចម្រៀងស្រីល្បីឃ្យូតប្លែក យូរី យកទៅប្រកួតកម្មវិធីប្រឡងប្រវរកញ្ញាហើយទទួលបានជោគជ័យធំនោះ បានបង្កការភ្ញាក់ផ្អើលពេញផ្ទៃប្រទេសម៉ាឡេស៊ីតែម្តង សូម្បីតែចាស់វ័យចូលជាង ៤០ឆ្នាំ ក៏ងាកមកចាប់អារម្មណ៍នូវចង្វាក់ភ្លេង​ និងក្បាច់រាំ ដែលបានប្រមូលផ្តុំគ្នាជាក្រុមរាំលេងយ៉ាងសប្បាយទៀតផង។

តារាចម្រៀងសាន់ដេមានរាងតូចច្រឡឹង យូរី បានប្រាប់គេហទំព័ខ្មែរមួយថា «បងឡូវនេះ នៅម៉ាឡេស៊ី កំពុងពេញនិយមបទ ចាក់ទឹកដូង! ខ្ញុំដឹងក៏ព្រោះតែ គេ mentioned ឈ្មោះ យូរី ចូលក្នុង commente instagram របស់ ជនជាតិម៉ាឡេស៊ី»។

បទដែលល្បីរាប់ខែឆ្នាំនៅប្រទេសកម្ពុជា «ចាក់ទឹកដូង» បានស្ទុះទៅផ្ទុះកក្រើកនៅប្រទេសម៉ាឡេស៊ីនោះ ត្រូវបានស្រីស្អាតអតីតដៃគូ អាន គុណកូឡា, យូរី បានប្រាប់បន្តថា «ចាប់តាំងពី តារា​ម៉ូដែលម៉ាឡេស៊ី នឹងគាត់រាំ បទចាក់ទឹកដូង នឹងហើយ ក៏ជនជាតិម៉ាឡេស៊ី គាត់នាំគ្នារាំតាមដោយសសេរដាក់ #jakterkdongchallenge»៕

តោះមកទស្សនាវីដេអូ និងរូបភាពទាំងអស់គ្នាដូចខាងក្រោមនេះ៖


 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news

error: Content is protected !!