ទីបំផុតម្ចាស់ពាន The Voice Kids ពេជ្រ ថៃ សម្រេចចិត្តបួសជាសង្ឃហើយ ដើម្បីលោកយាយជាទីស្រឡាញ់

កាលពីថ្មីៗ មានរឿងដ៏គួរឲ្យសោកសៅមួយ នៅពេលដែលតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស កុមារា ពេជ្រ ថៃ បានបាត់បង់សមាជិកគ្រួសារ ដែលជាជីដូនរបស់ខ្លួន។

ដោយឡែក កាលពីប៉ុន្មាននាទីមុននេះ ផ្អែកលើហ្វេសប៊ុកផេកមួយ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលឃើញផេកនោះ បង្ហោះរូបមួយសន្លឹករបស់ពេជ្រ ថៃ បួសជាសង្ឃ ដើម្បីសងគុណលោកយាយរបស់ខ្លួន។

យ៉ាងណាមិញ យោងតាមហ្វេសប៊ុកផេកនោះ បានឲ្យដឹងបន្ថែមថា ពេជ្រ ថៃ នឹងបួសជាសង្ឃ ដើម្បីសងគុណលោកយាយរបស់ខ្លួន រយៈពេល៧ថ្ងៃផងដែរ។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីឃើញបែបនេះ មហាជនជាច្រើនបានសម្តែងការអាណិតចំពោះប្អូនកាន់តែខ្លាំងឡើងៗ ព្រោះថាមិនគួរណាប្អូន ត្រូវបាត់បង់ម៉ែចាស់របស់ខ្លួនយ៉ាងឆាប់រហ័សបែបនេះទេ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!