បើចង់បានការងារប្រាក់ខែខ្ពស់នាពេលអនាគត អ្នកគួររៀនអ្វីខ្លះ?

លោក Jack Ma ស្ថាបនិក ក្រុមហ៊ុន Alibaba បានមើលឃើញពីការផ្លាស់ប្ដូរនៃពិភពលោកនាពេលអនាគត ហើយលោកក៏បាន បង្ហើបពីអ្វីដែលអ្នក ត្រូវសិក្សា ប្រសិនបើអ្នកចង់បានការងារមួយជាមួយនឹងប្រាក់ខែខ្ពស់នាពេលអនាគត។

លោកបានលើកឡើងថា ក្នុងរយៈពេល ៣០ឆ្នាំ ខាងមុខ បច្ចេកវិទ្យាឆ្លាតវៃ (artificial intelligence) នឹងអាចត្រូវបានគេប្រើជំនួសចំណេះដឹងរបស់មនុស្ស​ ដែលជាហេតុធ្វើឲ្យមនុស្សបាត់បង់ការងារធ្វើ។​លោកក៏បានលើកឡើងថា រលកថ្មីនៃ ការផ្លាស់ប្ដូរបានមកដល់ហើយ ដូច្នេះ អ្នកដែលអាចចាប់បានរលកនេះ នឹងជោគជ័យក្លាយជាអ្នកមាន តែអាចដែលមិនអាចចាប់បាន នឹងឈឺចាប់ជាមិនខាន។

បើយើងនិយាយពីយុគសម័យបច្ចេកវិទ្យាដ៏ជឿនលឿននេះ ទិន្នន័យពិតជាសំខាន់ណាស់។ បើយោងតាមការព្យាករណ៍ របស់លោក Jack Ma អំពីទីផ្សារងាការ នាពេលអនាគត បានឲ្យដឹងថា ជំនាញដែលទាក់ទងទៅនឹងទិន្នន័យ និងការវិភាគ នឹងក្លាយជាជំនាញសំខាន់ខ្លាំងណាស់។ លោកបានសង្កត់ធ្ងន់ថា ពិភពលោក ប្រមូលផ្ដុំទៅដោយទិន្នន័យ ខណៈបច្ចុប្បន្ននេះ ទើបតែចំណុចចាប់ផ្ដើមនៃ យុគសម័យទិន្នន័យប៉ុណ្ណោះ។

លោកបាន លើកឡើងពីក្រុមហ៊ុន Aliaba របស់លោក អាចគ្រប់គ្រងទៅលើបរិមាណនៃទិន្នន័យ នៃអតិថិជន ដែលអាចដឹងថាអ្នកណាចូលមើល website ប៉ុន្មានដងក្នុងមួយថ្ងៃ។ ទិន្នន័យពិតជាសំខាន់សម្រាប់ជីវិតមនុស្សជាតិ ជាពិសេស ទិន្នន័យគឺនឹងត្រូវបានផ្ទុកនៅលើប្រព័ន្ធអ៊ិនធើណេត។

ចំណែក លោក Eric Schmidt វិស្វករ Software និងជា ប្រធានក្រុមហ៊ុន Alphablet ក្រុមហ៊ុនមេរបស់ Google ក៏លើកឡើងមិនខុសពី លោក Jack Ma នោះទេ។ លោក Eric Schmidt បានលើកឡើងថា ការវិភាគលើទិន្នន័យ នឹងក្លាយជាជំនាញមួយដ៏មានសារៈសំខាន់នៅកន្លែងធ្វើការ។ លោកបានបន្ថែមទៀតថា ការយល់ដឹងពីមូលដ្ឋានគ្រឺះនៃ លើការវិភាគទិន្នន័យ វាពិតជាសំខាន់ណាស់ នាពេលអនាគត ជាពិសេសសម្រាប់មនុស្សជំនាន់ក្រោយ។ ការវិភាគទិន្នន័យនេះ លោក ចង់មានន័យថា ជាចំណេះដឹងមូលដ្ឋានគ្រឹះ ថាតើ ស្ថិតិដំណើរការដោយយ៉ាងដូចម្ដេច និងជាចំណេះដឹងមូលដ្ឋានគ្រឹះថាតើមនុស្ស នឹងធ្វើការសន្និដ្ឋានទៅលើទិន្នន័យធំៗយ៉ាងដូចម្ដេច។

លើសនេះ លោកក៏បានសង្កត់ធ្ងន់ថា ការផ្ដោតទៅការវិភាគទិន្នន័យ វាក៏នឹងជួយច្រើនទៅលើអាជីវកម្មនានាផងដែរ​ ដូចជាការជ្រើសរើស បុគ្គលិកដែលមានវិជ្ជាជីវៈច្បាស់លាស់​ ជាមួយនឹងជំនាញត្រឹមត្រូវ​ជាមួយនឹងការគិតប្រកបដោយភាពច្នៃប្រឌិត។

បើយោងតាម សហព័ន្ធស្ថិតិកម្លាំងពលកម្ម បានឲ្យដឹងថា ចំនួននៃអ្ន​កធ្វើការលើការវិភាគទិន្នន័យនេះ រំពឹងថា នឹងកើនឡើង ប្រមាណ ៣០ភាគរយ។ ការវិភាគទិន្នន័យ ធ្វើឲ្យយើងដឹងពីចំនួននៃព័ត៌មានដោយការប្រើប្រាស់ នូវឧបករណ៍ស្ថិតិនឹងតិចនិចផ្សេងៗ ដោយវាអាចកំណត់ពី ការភា្ជប់ដោយការប្រើប្រាស់កម្មវិធីមួយចំនួនដូចជា  Excel, SAS និង SQL ជាដើម៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia