ភ្ញាក់ផ្អើល! តារាចម្រៀងហង្សមាស​លោក យក់ ដួងតារា សម្រេចចិត្តបួសជាសង្ឃហើយ

តារាចម្រៀងកន្រ្ទឹម ប្រចាំផលិតកម្មរស្មីហង្សមាស លោក យក់ ដួងតារា បានសម្រេចចិត្តទៅសាងផ្នួសជាព្រះសង្ឃ កាលពីពេលថ្មីនេះ នៅវត្តវិហារត្រាញ់។

យ៉ាងណាមិញ ការសម្រេចចិត្ត ទុកចោលការងារសិល្បៈ ដើម្បីបួសជាព្រះសង្ឃរបស់តារាប្រុស លោក យក់ ដួងតារា ព្រោះតែរូបលោក នឹកចង់សងគុណលោកឪពុក អ្នកម្ដាយ ជាទីគោរព ស្រលាញ់របស់លោក ដោយនេះជាក្ដីប៉ងប្រាថ្នាដែលអ្នកមានគុណ របស់តារាប្រុសរូបនេះ ចង់ឃើញកូនប្រុសរបស់លោកបួងជាសង្ឃ។

គួររម្លឹកដែរថា តារាចម្រៀងប្រុស លោក យក់ ដួងតារា សម្រេចចិត្តសាងផ្នួសលើកនេះ គឺមានរយៈពេលត្រឹមតែ២សប្ដាហ៍តែប៉ុណ្ណោះ ក្រោយផ្សឹក លោកនឹងត្រឡប់​មកប្រឡូកការងារសិល្បៈជាធម្មតាវិញ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!