ឡូយកប់! ខេមរៈ សិរីមន្ត ចេញ MV ថ្មីជាមួយ Tik Shiro លេងសុទ្ធតែឈុត Supermanទៀត (វីដេអូ)

កាលពីម្សិលមិញនេះ ផ្អែកលើបណ្តាញសង្គមយូធូប របស់តារាចម្រៀងជនជាតិថៃ លោក Tik Shiro បានបង្កការភ្ញាក់ផ្អើល ដល់អ្នកគាំទ្រយ៉ាងខ្លាំង នៅពេលដែលគណនីមួយនេះបង្ហោះMVផ្លូវការ បទចម្រៀងមួយបទ មានចំណងជើងថា “Sad Man” ច្រៀងរួមជាមួយកំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាសលោក ខេមរៈ សេរីមន្ត។

យ៉ាងណាមិញ បើងាកមកកាលពីជាងមួយខែមុនវិញ បទចម្រៀង “Sad Man” នេះផងដែរ លោក ខេមរៈ សេរីមន្ត បានយកមកច្រៀងផ្ទាល់ម្តងរួចមកហើយ ជាមួយលោក Tik Shiro នៅក្នុងកម្មវិធីមួយកន្លែងនៅក្នុងប្រទេសថៃ។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលមហាជនឃើញតារាចម្រៀងខ្មែរ ច្រៀងរួមជាមួយតារាចម្រៀងថៃ ហើយចេញMVជាផ្លូវការបែបនេះ។ ម៉្យាងវិញទៀត មហាជនក៏សង្ឃឹមថា បទចម្រៀងមួយបទនេះនឹងទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រទាំងពីរប្រទេសផងដែរ៕

តោះមកទស្សនារូបភាព និងវីដេអូចម្រៀងទាំងអស់គ្នា៖


 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload