ពត៌មានបន្ទាន់! តំបន់​មួយចំនួននឹង​ដាច់ភ្លើងចាប់ពី​ថ្ងៃនេះតទៅ

អគ្គិសនី​កម្ពុជា នឹងផ្តាច់​ភ្លើង​នៅតាម​តំបន់​មួយ​ចំនួន ពីថ្ងៃ​ទី ២៧ កក្កដា ដល់ ៣០​កក្កដា ២០១៧ ដើម្បី​អនុវត្ត​ការងា​រជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

តំបន់ និង​ពេលវេលា ដែលត្រូវ​ផ្តាច់​អគ្គិសនី​រួមមាន៖

១. ថ្ងៃទី ២៧​ កក្កដា៖ សង្កាត់​បឹងរាំង និង​វាលវង់ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៥​ល្ងាច។

២. ថ្ងៃទី ២៨​ កក្កដា៖ សង្កាត់​ទឹកថ្លា ក្រាំងធ្នង់ ព្រែកតាសេក ច្បារអំពៅ១ វាលស្បូវ តាខ្មៅ និង​ឃុំ​មួយចំនួន​ក្នុង​ស្រុក​ស្អាង ខេត្តកណ្តាល ចាប់ពី​ម៉ោង ៩ព្រឹក ដល់​ម៉ោង ៥​ល្ងាច។

៣. ថ្ងៃទី ២៩​ កក្កដា៖ សង្កាត់​ទួលទំពូងទី១ ភ្នំពេញ​ថ្មី គោកឃ្លាង ស្ទឹងមានជ័យ​ទី១ និង​ស្ទឹងមានជ័យ​ទី៣ ចាប់ពី​ម៉ោង ៩ព្រឹក ដល់​ម៉ោង ៥ល្ងាច។

៤. ថ្ងៃទី​ ៣០​ កក្កដា៖ សង្កាត់​ទឹកល្អក់៣ ដង្កោ ស្ទឹងមានជ័យ​ទី២ ចោមចៅ​ទី១ កាកាប​ទី២ និង​ចោមចៅ​ទី៣ ចាប់ពី​ម៉ោង ៩ ព្រឹក ដល់ម៉ោង ៥​ ល្ងាច៕

សូម​អាន​សេចក្តី​ជូនដំណឹង​ខាងក្រោមនេះ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay