តើអាស៊ានទាំង១០ប្រទេស អាចចូលទៅប្រទេសសមាជិករយៈពេលប៉ុន្មានថ្ងៃដោយពុំចាំបាច់ធ្វើវីសា?

អាស៊ាន (ASEAN) គឺជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានប្រទេសអាស៊ីទាំង១០ចូលរួម មានដូចជា៖ ប្រទេសប្រ៊ុយណេ កម្ពុជា ភូមា(មីយ៉ាន់ម៉ា) ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ ឡាវ និងវៀតណាម។ សមាគមន៍នេះមានគោលបំណងសំខាន់ដើម្បីធ្វើការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ ដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធីផងដែរ។

ក្នុងនោះដែរ ការធ្វើដំណើររួមទាំងការធ្វើទេសចរណ៍ឆ្លងដែនរវាងប្រទេសដែលជាសមាជិកអាស៊ានក៏មានការសម្រុះសម្រួល និងមានការយោគយល់ទិដ្ឋាការគ្នាទៅវិញទៅមកផងដែរ ដែលនាំឱ្យមានភាពងាយស្រួលមែនទែនសម្រាប់ប្រជាជនក្នុងសមាជិកអាស៊ាន។

ដូច្នេះមកតាមដានទិដ្ឋាការ និងរយៈពេលស្នាក់នៅរវាងប្រទេសអាស៊ានទាំងអស់ ថាមានរយៈពេលប៉ុន្មានថ្ងៃខ្លះដូចខាងក្រោម៖

១) ប្រទេសប្រ៊ុយណេ

ប្រទេសប្រ៊ុយណេអនុញ្ញាតិឱ្យប្រទេសស្ថិតនៅសមាជិក ឬប្រទេសជាក់លាក់ដទៃទៀត ចូលមកធ្វើដំណើរកម្សាន្តទេសចរណ៍ ឬជាលក្ខណៈកិច្ចការងារអាជីវកម្មបានរយៈពេលរហូតដល់ ៩០ថ្ងៃ ៣០ថ្ងៃ ឬ ១៤ថ្ងៃ ដោយមិនបាច់ទិដ្ឋាការ (វីសា) តែត្រូវមានលិខិតឆ្លងដែន ដែលមានសុពលភាព ឬមុនអស់សុពលភាព ៦ខែ។

តែសម្រាប់សមាជិកអាស៊ានរយៈពេលដែលអាចស្នាក់នៅប្រទេសប្រ៊ុយណេដោយមិនបាច់ប្រើទិដ្ឋាការ (វីសា) ៖

– ប្រទេសកម្ពុជា៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ ។

– ប្រទេសឥណ្ឌូនេស៊ី៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

– ប្រទេសឡាវ៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

– ប្រទេសម៉ាឡេស៊ី៖ អាចស្នាក់នៅបានរយៈពេល ៣០ ថ្ងៃ។

– ប្រទេសមីយ៉ាន់ម៉ា៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

– ប្រទេសភីលីពីន៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

– ប្រទេសសិង្ហបុរី៖ អាចស្នាក់នៅបានរយៈពេល ៣០ ថ្ងៃ។

– ប្រទេសថៃ៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

– ប្រទេសវៀតណាម៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

២) ប្រទេសកម្ពុជា

រាល់បណ្តាប្រទេសដែលឆ្លងដែនមកប្រទេសកម្ពុជា ត្រូវតែមានទិដ្ឋាការ ហើយមានលិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច៦ខែ និងសល់ក្រដាសសន្លឹកឆ្លងដែនទទេ ១ទំព័រ។

តែសម្រាប់សមាជិកអាស៊ានរយៈពេលដែលអាចស្នាក់នៅប្រទេសកម្ពុជា ដោយមិនបាច់ប្រើទិដ្ឋាការ (វីសា) ៖

– ប្រទេសប្រ៊ុយណេ៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

– ប្រទេសឥណ្ឌូនេស៊ី៖ អាចស្នាក់នៅបានរយៈពេល ៣០ ថ្ងៃ។

– ប្រទេសឡាវ៖ អាចស្នាក់នៅបានរយៈពេល ៣០ ថ្ងៃ។

– ប្រទេសម៉ាឡេស៊ី៖ អាចស្នាក់នៅបានរយៈពេល ៣០ ថ្ងៃ។

– ប្រទេសមីយ៉ាន់ម៉ា៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

– ប្រទេសភីលីពីន៖ អាចស្នាក់នៅបានរយៈពេល ២១ថ្ងៃ។

– ប្រទេសសិង្ហបុរី៖ អាចស្នាក់នៅបានរយៈពេល ៣០ ថ្ងៃ។

– ប្រទេសថៃ៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

– ប្រទេសវៀតណាម៖ អាចស្នាក់នៅបានរយៈពេល ៣០ ថ្ងៃ។

៣) ប្រទេសឥណ្ឌូនេស៊ី

ការឆ្លងដែនមកប្រទេសឥណ្ឌូនេស៊ី ត្រូវតែមានទិដ្ឋាការ ហើយមានលិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច៦ខែ។

តែសម្រាប់សមាជិកអាស៊ានរយៈពេលដែលអាចស្នាក់នៅប្រទេសឥណ្ឌូនេស៊ីដោយមិនបាច់ប្រើទិដ្ឋាការ (វីសា) ៖

– ប្រទេសប្រ៊ុយណេ៖ អាចស្នាក់នៅបានរយៈពេល ៣០ ថ្ងៃ។

– ប្រទេសកម្ពុជា៖ អាចស្នាក់នៅបានរយៈពេល ៣០ ថ្ងៃ ។

– ប្រទេសឡាវ៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសម៉ាឡេស៊ី៖ អាចស្នាក់នៅបានរយៈពេល ៣០ ថ្ងៃ។

– ប្រទេសមីយ៉ាន់ម៉ា៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសភីលីពីន៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសសិង្ហបុរី៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសថៃ៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសវៀតណាម៖ អាចស្នាក់នៅបានរយៈពេល ៣០ ថ្ងៃ។

៤) ប្រទេសឡាវ

ការឆ្លងដែនមកប្រទេសឥណ្ឌូនេស៊ី ត្រូវតែមានទិដ្ឋាការ (វីសា) ហើយមានលិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច៦ខែ។

តែសម្រាប់សមាជិកអាស៊ានរយៈពេលដែលអាចស្នាក់នៅប្រទេសឡាវដោយមិនបាច់ប្រើទិដ្ឋាការ (វីសា) ៖

– ប្រទេសប្រ៊ុយណេ៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

– ប្រទេសកម្ពុជា៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ ។

– ប្រទេសឥណ្ឌូនេស៊ី៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសម៉ាឡេស៊ី៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសមីយ៉ាន់ម៉ា៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

– ប្រទេសភីលីពីន៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសសិង្ហបុរី៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសថៃ៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសវៀតណាម៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

៥) ប្រទេសម៉ាឡេស៊ី

ការឆ្លងដែនមកប្រទេសម៉ាឡេស៊ី ត្រូវតែមានទិដ្ឋាការ (វីសា) លើកលែងតែប្រទេសដែលមានការលើកលែងទិដ្ឋាការ ហើយមានលិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច៦ខែ។

សម្រាប់សមាជិកអាស៊ានរយៈពេលដែលអាចស្នាក់នៅប្រទេសម៉ាឡេស៊ីដោយមិនបាច់ប្រើទិដ្ឋាការ (វីសា) ៖

– ប្រទេសប្រ៊ុយណេ៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសកម្ពុជា៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ ។

– ប្រទេសឥណ្ឌូនេស៊ី៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសឡាវ៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ ។

– ប្រទេសមីយ៉ាន់ម៉ា៖ អាចស្នាក់នៅបានត្រូវតែមានទិដ្ឋាការ (វីសា)  e-Visa ជាចាំបាច់។

– ប្រទេសភីលីពីន៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសសិង្ហបុរី៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសថៃ៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសវៀតណាម៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

៦) ប្រទេសមីយ៉ាន់ម៉ា (ភូមា)

ការឆ្លងដែនមកប្រទេសមីយ៉ាន់ម៉ា ត្រូវតែមានទិដ្ឋាការ (វីសា) លើកលែងតែប្រទេសដែលមានការលើកលែងមិនបាច់ប្រើទិដ្ឋាការ ហើយមានលិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច៦ខែ។

សម្រាប់សមាជិកអាស៊ានរយៈពេលដែលអាចស្នាក់នៅប្រទេសមីយ៉ានម៉ាដោយមិនបាច់ប្រើទិដ្ឋាការ (វីសា) ៖

– ប្រទេសប្រ៊ុយណេ៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

– ប្រទេសកម្ពុជា៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

– ប្រទេសឥណ្ឌូនេស៊ី៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

– ប្រទេសឡាវ៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

– ប្រទេសម៉ាឡេស៊ី៖ អាចស្នាក់នៅបានត្រូវតែមានទិដ្ឋាការ (វីសា) e-Visa ជាចាំបាច់។

– ប្រទេសភីលីពីន៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

– ប្រទេសសិង្ហបុរី៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសថៃ៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

– ប្រទេសវៀតណាម៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

៧) ប្រទេសភីលីពីន

ការធ្វើដំណើរមកប្រទេសភីលីពីន ត្រូវតែមានទិដ្ឋាការ (វីសា) លើកលែងតែប្រទេសដែលមានការលើកលែងមិនបាច់ប្រើទិដ្ឋាការ ដូចជាប្រជាជនសមាជិកអាស៊ាន និងជាពលរដ្ឋដែលមានសញ្ជាតិដើមភីលីពីន។

សម្រាប់សមាជិកអាស៊ានរយៈពេលដែលអាចស្នាក់នៅប្រទេសភីលីពីនដោយមិនបាច់ប្រើទិដ្ឋាការ (វីសា) ៖

– ប្រទេសប្រ៊ុយណេ៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសកម្ពុជា៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ ។

– ប្រទេសឥណ្ឌូនេស៊ី៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសឡាវ៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសម៉ាឡេស៊ី៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសមីយ៉ាន់ម៉ា៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសភីលីពីន៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសសិង្ហបុរី៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសថៃ៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសវៀតណាម៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

៨) ប្រទេសសិង្ហបុរី

បណ្តាប្រទេសទាំងអស់ អាចធ្វើដំណើរមកប្រទេសសិង្ហបុរីបានដោយគ្មានទិដ្ឋាការ (វីសា) រយៈពេល ៣០ថ្ងៃ ទៅ៩០ថ្ងៃ អាស្រ័យទៅតាមសញ្ជាតិប្រជាជននីមួយៗ និងជាប្រជាជនសមាជិកអាស៊ាន រួមទាំងលក្ខខណ្ឌដទៃទៀតមួយចំនួន។

សម្រាប់សមាជិកអាស៊ានរយៈពេលដែលអាចស្នាក់នៅប្រទេសសិង្ហបុរីដោយមិនបាច់ប្រើទិដ្ឋាការ (វីសា)៖

– ប្រទេសប្រ៊ុយណេ៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសកម្ពុជា៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ ។

– ប្រទេសឥណ្ឌូនេស៊ី៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសឡាវ៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសម៉ាឡេស៊ី៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសមីយ៉ាន់ម៉ា៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសភីលីពីន៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសសិង្ហបុរី៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសថៃ៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសវៀតណាម៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

៩) ប្រទេសថៃ

ការធ្វើទេសចរណ៍មកកាន់ប្រទេសថៃត្រូវតែមានទិដ្ឋាការ (វីសា) លើកលែងតែពលរដ្ឋជាសមាជិកអាស៊ាន និងប្រទេសដែលលើកលែងទិដ្ឋាការមួយចំនួន (មានចំនួនប្រមាណជា ៥៧ប្រទេស)។

សម្រាប់សមាជិកអាស៊ានរយៈពេលដែលអាចស្នាក់នៅប្រទេសថៃដោយមិនបាច់ប្រើទិដ្ឋាការ (វីសា) ៖

– ប្រទេសប្រ៊ុយណេ៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសកម្ពុជា៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ ។

– ប្រទេសឥណ្ឌូនេស៊ី៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសឡាវ៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសម៉ាឡេស៊ី៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសមីយ៉ាន់ម៉ា៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

– ប្រទេសភីលីពីន៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសសិង្ហបុរី៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសវៀតណាម៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

១០) ប្រទេសវៀតណាម

ការធ្វើដំណើរមកប្រទេសវៀតណាមត្រូវតែមានទិដ្ឋាការ(វីសា) លើកលែងតែប្រទេសដែលមានការលើកលែងទិដ្ឋាការ ប្រជាជនជាសាមជិកអាស៊ាន និងប្រទេសដែលទទួលបានទិដ្ឋាការរអេឡិកត្រូនិក។

សម្រាប់សមាជិកអាស៊ានរយៈពេលដែលអាចស្នាក់នៅប្រទេសវៀតណាមដោយមិនបាច់ប្រើទិដ្ឋាការ (វីសា) ៖

– ប្រទេសប្រ៊ុយណេ៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

– ប្រទេសកម្ពុជា៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ ។

– ប្រទេសឥណ្ឌូនេស៊ី៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសឡាវ៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសម៉ាឡេស៊ី៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសមីយ៉ាន់ម៉ា៖ អាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ។

– ប្រទេសភីលីពីន៖ អាចស្នាក់នៅបានរយៈពេល ២១ថ្ងៃ។

– ប្រទេសសិង្ហបុរី៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ។

– ប្រទេសថៃ៖ អាចស្នាក់នៅបានរយៈពេល ៣០ថ្ងៃ ។

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload