ក្លាយជា CEO វ័យក្មេង ត្រឹមអាយុ ១២ ឆ្នាំ

William Grame អាយុ ១២ ឆ្នាំជាក្មេងដែលចូលចិត្តលេងកីឡា រៀន ៥ ថ្ងៃ លេងកីឡា ៥ ថ្ងៃ តែពេលនេះគាត់បានក្លាយជា CEO វ័យក្មេងរបស់ក្រុមហ៊ុន Diabetes Domination។

នៅពេលទំនេរអត់ការងារធ្វើ William ចូលចិត្តកែច្នៃរបស់នេះរបស់នោះដើម្បីលក់យកលុយ ។ នៅឆ្នាំ ២០១៥ គាត់បានឈ្នះពានរង្វាន់ផ្នែកកែច្នៃពីកម្មវិធី national children’s innovation competition ។

ចាប់តាំងពីបង្កើតឧបករណ៍ធ្វើតេស្តទឹកនោមផ្អែមនិងបចូលរួមប្រកួតប្រជែងក្នុងកម្មវិធី littleBIGidea ចប់ William បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Diabetes Domination នេះតែម្តង ។ ហើយពេលនេះ CEO វ័យក្មេងរូបនេះបានក្លាយជាវាយគ្មិនចែករំលែកបទពិសោធន៍ក្នុងចំណោមវាយគ្មិន៣រូបផ្សេងទៀតក្នងទីក្រុង Melbourne ។

អ្នកស្រី Liz Kobald-Grame ត្រូវជាម្តាយក្មេងប្រុសនេះលើកឡើងថា គាត់ពិតជាមានមោទនភាពខ្លាំងណាស់ចំពោះកូនប្រុសគាត់ ។ William ជាមនុស្សដែលចូលចិត្តបង្កើត និងជាមនុស្សដែលចេះស្វែងរកឳកាសហើយគាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការប្រកួតប្រជែងនៅឆ្នាំនេះ។

ក្មេងប្រុសរូបនេះត្រូវបានគេអញ្ជើញឲ្យចូលរួមចែករំលែកពីគំនិតខ្លីៗរបស់គាត់ តើបញ្ហាអ្វីខ្លះដែលគាត់អាចដោះស្រាយបាន និងការកើតឡើងនូវគំនិតទាំងអស់នោះ។

ពីដំបូងឡើយគាត់បង្កើតឧបករណ៍ធ្វើតេស្តទឹកនោមនេះឡើងគ្រាន់តែដើម្បីទប់ស្កាត់បញ្ហាលើសជាតិស្ករសម្រាប់ខ្លួនឯងតែប៉ុណ្ណោះ ។ ក្រោយមកពេលឧបករណ៍របស់គាត់ធ្វើតេស្តជោគជ័យ William បានបញ្ចេញវាទៅឲ្យអ្នកដទៃប្រើប្រាស់ ហើយវានឹងត្រូវបោះចោលពេលវាពេញ។

ឧបករណ៍របស់កាត់ត្រូវបានប្រើប្រាស់ច្រើនក្នុងប្រទេសអូស្ត្រាលី និងបានលក់ចេញប្រហែលជា១០០០គ្រឿងទៅកាន់សហរដ្ឋអាមេរិច ។ CEO វ័យក្មេងរូបនេះរំពឹងថាគេនឹងអាចមានលុយទិញរថយន្តទំនើប Lamborghini នៅអាយុ ១៨ឆ្នាំ ។

ជាចុងក្រោយ William លើកឡើងថា​ យើងត្រូវ យើងមិនត្រូវបោះបង់ ដើរទៅមុខជានិច្ច អ្វីដែលដែលយើងគិតសុទ្ធតែល្អទាំងអស់ ហើយ William បានលើកទឹកចិត្តក្មេងៗដទៃទៀតក្នុងប្រទេសអូស្តា្រលីឲ្យព្យាយាមបង្កើតអ្វីដែលថ្មីដើម្បីបង្ហាញពីស្នាដៃរបស់គេទៅអ្នកដទៃ ។

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia