ផ្ទុះការរិះគន់ថ្ងៃសែនក្បាលទឹកចំកណ្តាលថ្នល់ តែនៅពេលដឹងការពិតស្ទើរស្រក់ទឹកភ្នែក (វីដេអូ)

ថ្ងៃទី២៥ សីហា ពលរដ្ឋខ្មែរកាត់ចិនមួយចំនួនបានរៀបចំពិធីសែនចិនតាមផ្ទះរៀងៗខ្លួន តែទន្ទឹមនោះក៏មានគ្រួសារមួយរស់នៅរាជធានីភ្នំពេញបានរៀបចំសែនដុតផ្ទះវីឡា និងឡានក្រដាស ចំកណ្តាលផ្លូវបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងថា «ធ្វើអីអត់ចេះពិចារណាទាល់តែសោះ ហើយអាជ្ញាធរក៏ចេះតែបណ្តោយឲ្យធ្វើអញ្ចឹងទៀត ដឹងទេថា ធ្វើឲ្យស្ទះចរាចរណ៍ប៉ុណ្ណា»។

តែបុរសអ្នករៀបចំពិធីនោះទទូចឲ្យអាសូរទ្រូងលោកផង ព្រោះថ្ងៃម្សិលមិញនេះជាគម្រប់ខួប ១០០ថ្ងៃដែលឪពុករបស់លោកបានទទួលមរណភាព ហើយលោកមិនបានធ្វើរោងធំដំទេក៏សម្រេច​សុំអាជ្ញាធរ​ធ្វើពិធីសែនបន្តិចបន្តួចបែបនេះទៅ ហើយក៏មិនបានបង្កការកកស្ទះរាប់ម៉ោងដែរ គ្រាន់តែលោករៀបចំសែនដុតផ្ទះវីឡា មិនបានមួយម៉ោងផង ហើយណាមួយផ្លូវនោះជាផ្លូវតូចទៀត មានផ្លូវវាងច្រើនណាស់។

ប្រភពដដែលដែលប្រើគណនីហ្វេសប៊ុកឈ្មោះ «Mrr Gui» រៀបរាប់បន្តថា «ព្រោះតែចង់អោយកូនៗមានអនាគតល្អ មិនចង់អោយគេមើលងាយ ប៉ាសុខចិត្តលះបង់គ្រប់បែបយ៉ាងដោយមិនទាន់ស្គាល់ពាក្យ​ថា​ស្រណុកសុកស្រួលយ៉ាងមិចផង ឥលូវប៉ាទៅចោលកូនៗនឹងម៉ាក់បាត់ប៉ា គឺជាប៉ាដ៏ល្អខ្លាំងបំផុតសំរាប់គ្រួសារមួយនេះ កូនៗគ្មានអ្វីតបស្នងសងគុណប៉ាក្រៅពីរៀបចំពិធីទៅតាមប្រពីណៃទំនៀមទំលាប់ជូនប៉ាអោយអស់ពីលទ្ធភាពនៅអ្វីដែលគួរធ្វើអោយប៉ានោះទេ អញ្ចឹងសូមប៉ាមកទទួលយករបស់ទាំងអស់នេះមកណាប៉ា»៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news