ធ្លាប់តែឃើញផ្ទះវីឡាខាងក្រៅរបស់ ខេមរៈ សិរីមន្ត ឥឡូវមកមើលខាងក្នុងវិញ គឺពិតជាមិនធម្មតានោះទេ

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាចម្រៀងលំដាប់លោកខេមរៈ សិរីមន្ត មានផ្ទះវីឡាមួយដែលមានម៉ូតយ៉ាងស្អាតខ្លាំង ជាពិសេសលោកក៏កំពុងសាងសង់ផ្ទះមួយទៀត ដែលមានម៉ូតដូចគ្នាជូនដល់ឪពុកម្តាយនៅឯស្រុកកំណើត។

ដោយឡែក ក្រៅពីការងារសិល្បៈទទួលបានអំណោយផលច្រើន លោកក៏ជាអ្នកជំនួញមួយរូបផងដែរ រីឯជីវិតឯកជនរបស់តារារូបនេះវិញក៏មិនណយដែរ ដោយលោកមានទាំងឡានទំនើបថ្លៃៗជិះ របស់របរប្រើប្រាស់មិនចេះខ្វះ ថែមទាំងមានទីជំរក ដ៏សែនធំស្កឹមស្កៃ អ្នកណាក៏ប្រាថ្នាមួយទៀតផងនោះ។

ជាក់ស្តែងកាលពីម្សិលមិញនេះ គឺជាថ្ងៃសែនក្បាលទឹក ដែលអ្នកកាត់ចិនគ្រប់រូបនាំគ្នាសែន ដើម្បីសុំសេចក្តីសុខ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារារូបនេះក៏បានសែនផងដែរ ដោយនៅក្នុងនោះ ក៏បានបង្ហាញពីទិដ្ឋភាព នៅក្នុងគេហដ្ឋានរបស់លោកសុទ្ធតែមានការរៀបចំយ៉ាងស្អាតបំផុត និងពិតជាធំខ្លាំង ប្រៀបដូចជាវិមានយ៉ាងដូច្នោះ។

ក្រោយពីបានឃើញដូច្នោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបើកភ្នែកធំៗមើលគ្រប់គ្នា ស្របពេលដែលពួកគេធ្លាប់តែឃើញ នូវរូបភាពខាងក្រៅផ្ទះ ដល់ពេលទិដ្ឋភាពនៅក្នុងផ្ទះបែបនេះ ពិតជាធំ និងរៀបចំស្អាតមិនធម្មតានោះទេ៕

តោះមកទស្សនារូបភាពផ្ទះវីឡារបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទាំងអស់គ្នា៖

ទិដ្ឋភាពខាងក្នុងផ្ទះ ខេមរៈ សិរីមន្ត

ទិដ្ឋភាពខាងក្នុងផ្ទះ ខេមរៈ សិរីមន្ត

ទិដ្ឋភាពខាងក្នុងផ្ទះ ខេមរៈ សិរីមន្ត

 

ដកស្រង់ដោយ៖ លោក​ ប៊ុត ហេង

ប្រភព៖ khmerload