សេដ្ឋីពាន់លានដុល្លារដែលបរិច្ចាគប្រាក់ច្រើនគេបំផុតលើលោក

កំពូលមហាសេដ្ឋីទាំង ២០ ដែលហ៊ានបរិច្ចាកប្រាក់ច្រើនបំផុតក្នុងលោករហូតដល់ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនៃសេដ្ឋីទាំងនោះជាជនជាតិអាមេរិក។ តើសេដ្ឋីពាន់លានរូបណាដែលបានបរិច្ចាកប្រាក់ច្រើនជាងគេបំផុតនៅលើពិភពលោក? ជនជាតិអ្វីដែរ? តើពួកគាត់បរិច្ចាកប្រាក់ប៉ុន្មានដែរ? តោះអានទាំងអស់គ្នាដូចខាងក្រោម៖

២០) លោក Dietmar Hopp បានបរិច្ចាគប្រាក់សរុប ១ ពាន់លានដុល្លារអាមេរិក

លោក Dietmar Hopp ជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា SAP SE ដែលជាជនជាតិអាឡឺម៉ង់ សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុប ១០.២ ពាន់លានដុល្លារអាមេរិក។

១៩) លោក Pierre Omidyar បានបរិច្ចាគប្រាក់សរុប ១ ពាន់លានដុល្លារអាមេរិក

លោក Pierre Omidyar ជាស្ថាបនិកក្រុមហ៊ុនលក់ផលិតផលអនឡាញ eBay ដែលជាជនជាតិអាមេរិក សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុប ៩.៤ ពាន់លានដុល្លារអាមេរិក។

១៨) លោក Michael Dell បានបរិច្ចាគប្រាក់សរុប ១.១ ពាន់លានដុល្លារអាមេរិក

លោក Michael Dell ជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Dell ដែលជាជនជាតិអាមេរិក សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុប ២០.៧ ពាន់លានដុល្លារអាមេរិក។

១៧) លោក James Simons បានបរិច្ចាគប្រាក់សរុប ១.២ ពាន់លានដុល្លារអាមេរិក

លោក James Simons ជាសហស្ថាបនិកក្រុមហ៊ុនវិនិយោគ Renaissance Technologies ដែលជាជនជាតិអាមេរិក សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុប ១៨ ពាន់លានដុល្លារអាមេរិក។

១៦) លោក Ted Turner បានបរិច្ចាគប្រាក់សរុប ១.២ ពាន់លានដុល្លារអាមេរិក

លោក Ted Turner ជាស្ថាបនិកទូរទស្សន៍ខ្សែកាប និងផ្កាយរណប Turner Broadcasting System (TBS) ដែលជាជនជាតិអាមេរិក សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុប ២.៣ ពាន់លានដុល្លារអាមេរិក។

១៥) លោក Jon Huntsman Sr. បានបរិច្ចាគប្រាក់សរុប ១.២ ពាន់លានដុល្លារអាមេរិក

លោក Jon Huntsman Sr. ជាស្ថាបនិកក្រុមហ៊ុនផលិតថ្នាំពេទ្យ Huntsman Corporation ដែលជាជនជាតិអាមេរិក សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុប ១.១ ពាន់លានដុល្លារអាមេរិក។

១៤) លោក Li Ka-shing បានបរិច្ចាគប្រាក់សរុប ១.២ ពាន់លានដុល្លារអាមេរិក

លោក Li Ka-shing ជាកំពូលអ្នកវិនិយោគដ៏ល្បីល្បាញ ដែលជាជនជាតិចិន សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុប ៣៣.៧ ពាន់លានដុល្លារអាមេរិក។

១៣) លោក Mark Zuckerberg បានបរិច្ចាគប្រាក់សរុប ១.៦ ពាន់លានដុល្លារអាមេរិក

លោក Mark Zuckerberg ជាស្ថាបនិកក្រុមហ៊ុន Facebook ដែលជាជនជាតិអាមេរិក សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុប ៧២.៥ ពាន់លានដុល្លារអាមេរិក។

១២) លោក Paul Allen បានបរិច្ចាគប្រាក់សរុប ២ ពាន់លានដុល្លារអាមេរិក

លោក Paul Allen ជាសហស្ថាបនិកក្រុមហ៊ុន Microsoft ដែលជាជនជាតិអាមេរិក សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុប ២០.៣ ពាន់លានដុល្លារអាមេរិក។

១១) លោក Michael Bloomberg បានបរិច្ចាគប្រាក់សរុប ៣ ពាន់លានដុល្លារអាមេរិក

លោក Michael Bloomberg ជាសហស្ថាបនិកក្រុមហ៊ុនហិរញ្ញវត្ថុ,​ទិន្នន័យ និងប្រព័ន្ធផ្សព្វផ្សាយ Bloomberg L.P. ដែលជាជនជាតិអាមេរិក សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុប ៥៣.៣ ពាន់លានដុល្លារអាមេរិក។

១០) លោក George Kaiser បានបរិច្ចាគប្រាក់សរុប ៣.៣ ពាន់លានដុល្លារអាមេរិក

លោក George Kaiser ជាប្រធានក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ BOK Financial Corporation ដែលជាជនជាតិអាមេរិក សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុប ៨ ពាន់លានដុល្លារអាមេរិក។

៩) លោក Eli Broad បានបរិច្ចាគប្រាក់សរុប ៣.៣ ពាន់លានដុល្លារអាមេរិក

លោក Eli Broad ជាសហស្ថាបនិកក្រុមហ៊ុនសាងសង់ផ្ទះ KB Home ដែលជាជនជាតិអាមេរិក សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុប ៧.៧ ពាន់លានដុល្លារអាមេរិក។

៨) លោក Carlos Slim Helú បានបរិច្ចាគប្រាក់សរុប ៤ ពាន់លានដុល្លារអាមេរិក

លោក Carlos Slim Helú ជាប្រធានក្រុមហ៊ុនទូរគមនាគមន៍ Telmex ដែលជាជនជាតិម៉ិចស៊ិក សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុប ៧៥.៥ ពាន់លានដុល្លារអាមេរិក។

៧) លោក Gordon Moore បានបរិច្ចាគប្រាក់សរុប ៥ ពាន់លានដុល្លារអាមេរិក

លោក Gordon Moore ជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Intel Corporation ដែលជាជនជាតិអាមេរិក សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុប ៧.១ ពាន់លានដុល្លារអាមេរិក។

៦) លោក Sulaiman bin Abdul Aziz Al Rajhi បានបរិច្ចាគប្រាក់សរុប ៥.៧ ពាន់លានដុល្លារអាមេរិក

លោក Sulaiman bin Abdul Aziz Al Rajhi ជាប្រធានក្រុមហ៊ុនអាហារ និងគ្រឿងភេសជ្ជៈ National Agricultural Development Company (NADEC) ដែលជាជនជាតិអារ៉ាប៊ីសាអូឌីត សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុប ២៤.៥ ពាន់លានដុល្លារអាមេរិក។

៥) លោក Chuck Feeney បានបរិច្ចាគប្រាក់សរុប ៦.៣ ពាន់លានដុល្លារអាមេរិក

លោក Chuck Feeney ជាស្ថាបនិកក្រុមហ៊ុនផលិតផលលក់រាយប្រណិត Duty Free Shoppers Group ដែលជាជនជាតិអ៊ីរ៉ាក់-អាមេរិក សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុប ២ លានដុល្លារអាមេរិក។

៤) លោក Azim Premji បានបរិច្ចាគប្រាក់សរុប ៨ ពាន់លានដុល្លារអាមេរិក

លោក Chuck Feeney ជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌា Wipro ដែលជាជនជាតិឥណ្ឌា សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុប ១៧.៦ ពាន់លានដុល្លារអាមេរិក។

៣) លោក George Soros បានបរិច្ចាគប្រាក់សរុប ៨ ពាន់លានដុល្លារអាមេរិក

លោក George Soros ជាអ្នកគ្រប់គ្រងក្រុមហ៊ុនវិនិយោគ Soros ដែលជាជនជាតិហុងគ្រី-អាមេរិក សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុប ២៥.២ ពាន់លានដុល្លារអាមេរិក។

២) លោក Warren Buffett បានបរិច្ចាគប្រាក់សរុប ២១.៥ ពាន់លានដុល្លារអាមេរិក

លោក Warren Buffett ជានាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគ Berkshire Hathaway ដែលជាជនជាតិអាមេរិក សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុប ៧៤.៣ ពាន់លានដុល្លារអាមេរិក។

១) លោក Bill Gates បានបរិច្ចាគប្រាក់សរុប ២៧ ពាន់លានដុល្លារអាមេរិក

លោក Bill Gates ជាស្ថាបនិកក្រុមហ៊ុន Microsoft ដែលជាជនជាតិអាមេរិក សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុប ៩០ ពាន់លានដុល្លារអាមេរិក។

 

ចុចទីនេះ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ businessinsider