រំភើបណាស់! សំឡេងភ្លេង និងទង់ជាតិខ្មែរ បង្ហូត ដោយបន្លឺឡើង ដើម្បីបំពាក់មេដាយមាសដល់កូនខ្មែរ (វីដេអូ)

សំឡេងភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា បានរំលេចឡើង ខណៈទង់ជាតិបានបង្ហូតលើគេ ដែលនេះគឺជាពិធីបំពាក់មេដាយមាសដល់កីឡាករម៉ូតូទឹក សាលី អ៊ូមើត ដែលបានឈ្នះមេដាយមាស ក្នុងព្រឹត្ដិការណ៍កីឡាទ្វីបអាស៊ី កាលពីម្សិលមិញនេះ។

សាលី អ៊ូមើត ដណ្ដើមបានមេដាយចំនួន២ គឺមេដាយមាស និងសំរិទ្ធ ក្នុងប្រភេទវិញ្ញាសាម៉ូតូទឹក កាលពីថៃ្ងសៅរ៍កន្លងទៅ ខណៈពិធីប្រគល់មេដាយគឺបានប្រារព្ធឡើងកាលពីម្សិលមិញនេះ។

សាលី អ៊ូមើត ធ្វើបានយ៉ាងល្អ ដោយអាចដណ្ដើមបានលេខ១ ខណៈលេខ២ និងលេខ៣ គឺបានទៅលើកីឡាករថៃទាំង២។ ក្រោយបញ្ចប់ពិធីបំពាក់មេដាយ សាលី អ៊ូមើត បានមានចំណាប់អារម្មណ៍ថា រូបលោកពិតជាសប្បាយរីករាយ និងមានមោទកភាពជាខ្លាំង ដែលអាចរកមេដាយជូនប្រទេសកម្ពុជា ហើយក៏សូមអរគុណដល់បងប្អូន ដែលបានជួយគាំទ្រដល់រូបខ្លួនកន្លងទៅមក៕

តោះមកទស្សនាវីដេអូដ៏គួរឱ្យរំភើប និងស្រក់ទឹកភ្នែកដែលកូនខ្មែរមានសមត្ថភាពទទួលបានមេដាយមាសលំដាប់អន្តរជាតិបាន៖ 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload