ញាក់សាច់! ស្តេចប្រដាល់ថៃ ប៊ូខាវ រៀនចប់ចាប់ពីថ្នាក់បរិញ្ញាបត្ររហូតដល់ថ្នាក់បណ្ឌិតឯណោះ

ស្ដេចប្រដាល់ថៃ ប៊ូខាវ គឺជាកីឡាករប្រដាល់ដ៏ខ្លាំងជាងគេបំផុតមួយរូបប្រចាំប្រទេសថៃ និងជាជើងខ្លាំងម្នាក់ក្នុងចំណោមជើងខ្លាំងនៃទ្វីបអាស៊ីផងដែរ និងមានអ្នកគាំទ្រច្រើនទាំងក្នុង និងក្រៅប្រទេស។

បើនិយាយពីការប្រកួតក្នុងស្រុកវិញ ប៊ូខាវ ស្ទើរតែគ្មានដៃគូប្រកួតទៅហើយ  ត្បិតរូបគេបានបំបាក់ជើងខ្លាំងជាច្រើន ខណៈដែលលើឆាកអន្ដរជាតិវិញ ក៏បានយកឈ្នះជើងខ្លាំងមកពីបណ្ដាប្រទេសនានាជុំវិញពិភពលោក និងថែមទាំងដណ្ដើមបានខែ្សក្រវ៉ាត់ជាច្រើនមកជូនមាតុប្រទេសរបស់គេផងដែរ។

យ៉ាងណាមិញ បើទោះជារវល់ក្នុងអាជីពប្រដាល់របស់ខ្លួនក្ដី ក៏ប៊ូខាវ មិនដែលបោះបង់ចោលការសិក្សានោះដែរ។ ផ្ទុយទៅវិញរូបគេបានតស៊ូរហូតដល់បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ  ថ្នាក់អនុបណ្ឌិត និងបន្តរហូតបញ្ចប់ថ្នាក់បណ្ឌិតថែមទៀតផង។

ទស្សនាកម្រងរូបភាពប៊ូខាវ ស្ថិតក្នុងឯកសណ្ឋានពេលទទួលសញ្ញាប័ត្រទាំងអស់គ្នា៖

ប៊ូខាវ ទទួលសញ្ញាប័ត្រថ្នាក់បរិញ្ញាបត្រ

ប៊ូខាវ ទទួលសញ្ញាប័ត្រថ្នាក់បរិញ្ញាបត្រ

ប៊ូខាវ ស្ថិតក្នុងឯកសណ្ឋានថ្នាក់បរិញ្ញាបត្រ

ប៊ូខាវ ស្ថិតក្នុងឯកសណ្ឋានថ្នាក់អនុបណ្ឌិត (ឆ្វេង) និងថ្នាក់បណ្ឌិត (ស្ដាំ)

ប៊ូខាវ ឡើងទទួលសញ្ញាប័ត្រថ្នាក់អនុបណ្ឌិត

ប៊ូខាវ ឡើងទទួលសញ្ញាប័ត្រថ្នាក់បរិញ្ញាបត្រ, អនុបណ្ឌិត និងបណ្ឌិត

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload