ទិដ្ឋភាពនៃជីវភាពផ្ទះអ្នកមាន និងផ្ទះអ្នកក្រ ដែលថតពីលើអាកាសនៅជុំវិញពិភពលោក

បច្ចុប្បន្ននេះ មិនថានៅប្រទេសណាតែងតែ មានគម្លាតរវាងអ្នកមាន និងអ្នកក្រ។ អ្នកមានកាន់តែមានខ្លាំង ចំណែកអ្នកក្រវិញកាន់តែក្រីក្រដុនដាប រហូតដល់គ្មានផ្ទះសម្បែង និងចំណីអាហារសម្រាប់បរិភោគដែលកត្តាទាំងអស់នេះគឺជាបញ្ហាសង្គមដ៏ធ្ងន់ធ្ងរបំផុតដែលយើងមិនអាចមើលរំលងបាន។

ថ្ងៃនេះ យើងសូមបង្ហាញទិដ្ឋភាពថតពីលើអាកាសមួយចំនួន ដែលបង្ហាញពីផ្ទះរបស់អ្នកមាន និងផ្ទះរបស់អ្នកក្រ ដោយអ្នកឯកទេសថតរូបម្នាក់ មានឈ្មោះថា Johnny Miller ។ នៅក្នុងរូបភាពខាងក្រោមនេះ លោកបានបង្ហាញពីភាពខុសគ្នាយ៉ាងខ្លាំងរវាងអ្នកមាន និងអ្នកក្រនៅតាមទីក្រុងនានា ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ម៉ិកស៊ិក និងឥណ្ឌា។

រូបថតទាំងអស់នេះគឺជាផ្នែកមួយនៃគម្រោងវិសមភាព (ភាពមិនស្មើគ្នា) របស់លោក Miller ដែលគាត់បានចាប់ផ្តើមគម្រោងនេះតាំងតែពីដើមខែមេសា ឆ្នាំ២០១៦ មកម្ល៉េះ ក្នុងគោលបំណងធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ខ្លួន និងយល់ពីបញ្ហាវិសមភាព (ភាពមិនស្មើគ្នា) នេះ។

អ្នកថតរូបដែលមានមូលដ្ឋាននៅអាហ្វ្រិកខាងត្បូងបាននិយាយថា៖ “នៅពេលអ្នកបានមកដល់ទឹកដីទីក្រុងខេបថោនភ្លាម អ្នកនឹងឃើញផ្ទះខ្ទមជាច្រើន”។

“ជាក់ស្តែង ផ្ទះខ្ទមទាំងអស់នោះព័ទ្ធជុំវិញព្រលានយន្តហោះ ដែលអ្នកត្រូវបើកបរឆ្លងកាត់វាអស់ពេលប្រមាណ ១០ នាទី ទើបអ្នកទៅដល់ជាយក្រុងដែលសំបូរទៅដោយអ្នកមានជីវភាពធូរធាររួមទាំងខ្ញុំដែរ។”

លោក Miller បន្តថ្លែងថា “នេះគឺជាស្ថានភាពជាក់ស្តែងមួយនៅទីក្រុងខេបថោន ប្រទេសអាហ្រ្វិកខាងត្បូង និងកន្លែងជាច្រើនទៀតនៅលើពិភពលោក ប៉ុន្តែស្ថានភាពបែបនេះគឺខ្ញុំមិនអាចឈរអោបដៃមើលបានទេ។

ដើម្បីស្វែករកកន្លែងក្នុងការថតដោយប្រើប្រាស់ drone ឲ្យបានល្អនោះ លោក Miller បានធ្វើការសិក្សាស្រាវជ្រាវជាច្រើន រួមមានទីតាំងថត ផែនទី អាកាសធាតុ សុវត្ថិភាពផ្ទាល់ខ្លួន ថ្ម ចម្ងាយ រយៈពេល និងកត្តាជាច្រើនទៀត៕

តោះមកទស្សនារូបថតទាំងនោះទាំងអស់គ្នា៖

ទីក្រុង Santa Fe ប្រទេសម៉ិកស៊ិក

ទីក្រុងខេបថោន ប្រទេសអាហ្វ្រិកខាងត្បូង

ទីក្រុង Santa Fe ប្រទេសម៉ិកស៊ិក

ឧទ្យាន Casey Park ទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង

ទីក្រុងបុមបៃ ប្រទេសឥណ្ឌា

ទីក្រុងបុមបៃ ប្រទេសឥណ្ឌា

ទីលានវាយកូនគោល Papwa Sewgolum នៅទីក្រុង Durban

ទីក្រុង Ixtapaluca ប្រទេសម៉ិកស៊ិក

ទីក្រុង Tembisa ប្រទេសអាហ្វ្រិកខាងត្បូង

បឹង Michelle ទីក្រុង ខេបថោន

ទីក្រុង Pietermaritzburg ប្រទេសអាហ្វ្រិកខាងត្បូង

ជាយក្រុង Bloubosrand ប្រទេសអាហ្វ្រិកខាងត្បូង

 

ដកស្រង់ដោយ៖​ លោក ប៊ុត ហេង

ប្រភព៖ khmerload