កញ្ញា តូតា និងគូស្នេហ៍​ គ្រោងបោះទុនរកស៊ី ៤លានដុល្លារ និងបើកហាងឱ្យបាន ១២ខណ្ឌនៅក្រុងភ្នំពេញ

(ឆ្វេងមកស្តាំ) អ្នកនាង ចន ចន្ទ័លក្ខិណា, លោក ប៉ុល វិបូ និងកញ្ញា ម៉ាក សែនសូនីតា

ក្រោយបែកស្នេហ៍ប្រុសក្មេង ទឹម នីដា, កញ្ញា ម៉ាក សែនសូនីតា ហៅតូតា បានវេញចំណងស្នេហ៍ជាមួយបុរសផលិតករពោះម៉ាយ ប៉ុល វិបូ រហូតទុកចិត្តទុកថ្លើមគ្នាសាងអាជីវកម្ម «ផែសមុទ្រ» រួមគ្នាទៀតផង ហើយមួយរយៈចុងក្រោយនេះលេចឮល្ហិចល្ហៀងថា «ពេលនេះ តូតា រួមរស់ក្រោមដំបូលតែមួយ​ជាមួយលោក វិបូ ដូចប្ដីប្រពន្ធអញ្ចឹង»។

ទោះជាចំណងស្នេហ៍ស្អិតរមួតគ្មានថ្ងៃងាកក្រោយ តែអ្នកទាំងពីរហាក់មិនទាន់មានគម្រោងដឹកដៃគ្នាចូលរោងការតាមប្រពៃណីនៅឡើយទេ តែបើរឿងបើកអាជីវកម្មថ្មី គឺ​នាងសម្រុករកស៊ីបើហាង «ផែសមុទ្រ» ឲ្យបាន ១២សាខា នៅរាជធានីភ្នំពេញ និងវិនិយោគធំនៅខេត្តកំពត ទំហំប្រាក់៤លានដុល្លារ លើផ្ទៃដី៣ហិកតារ សរុបទៅ តូតា និងលោកនីត ដាក់ទុនរកស៊ីរួមគ្នាមុនរៀបការនេះ មិនក្រោម៥លានដុល្លាឡើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news