រាសីតាមថ្ងៃ និងខែកំណើតរបស់អ្នក

បើតាមចាស់បុរាណខ្មែរ គេមើលរាសីមនុស្សបានតាមរយៈថ្ងៃ និងខែកំណើតរបស់មនុស្ស នៃឆ្នាំខ្មែរនីមួយៗដែលមានដូចខាងក្រោម៖

១) ឆ្នាំជូត

  • រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ ជាមនុស្សដែលមានបុណ្យវាសនា, ៨ ៩ ១០ ការចរចាមិនពិត  តែចិត្តបុណ្យ, ១១ ១២ ០១ ការរកស៊ីចិញ្ចឹមជីវិតលំបាកចិត្តខ្លាំង, ០២ ០៣ ៤  នឹងមានកូនច្រើន តែចិត្តបុណ្យ។
  • រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ នឹងមានទុក្ខច្រើន តែរូបស្អាត, ថ្ងៃច័ន្ទ នឹងមានសេចក្ដីសុខសប្បាយជានិច្ច ល្អណាស់, ថ្ងៃអង្គារ៍ នឹងលំបាករហូត, ថ្ងៃពុធ នឹងវាជាមនុស្សទុក្ខរឿយៗ អភ័ព្វមិនល្អឡើយ, ថ្ងៃព្រហស្បត្តិ៍ ល្អណាស់, ថ្ងៃសុក្រ ល្អណាស់ និងថ្ងៃសៅរ៍ ល្អណាស់។

២) ឆ្នាំឆ្លូវ

  • រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ ចិត្តអាក្រក់ លំបាក​ប្រើ ចិត្ត​រឹង កាល​នៅ​ពី​តូច​ល្អ, ៨ ៩ ១០ ការចរចា​មិន​ពិត មិន​ប្រាកដ ចិត្ត​ក្លាហាន, ១១ ១២ ០១ រកស៊ី​លំបាក តែ​ចិត្ត​បុណ្យ, ០២ ០៣ ៤  ឧត្តម​ល្អ នឹង​មានទ្រព្យជា​ច្រើន។
  • រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ គោចិត្តអាក្រក់ អភ័ព្វ មិនល្អ, ថ្ងៃច័ន្ទ វាមាន​បរិវា​ច្រើន ល្អ​ណាស់, ថ្ងៃអង្គារ៍  អភ័ព្វ មិនល្អ, ថ្ងៃពុធ  ការរកស៊ី ព្រមទាំងចិញ្ចឹមជីវិត​បាន​ដោយ​លំបាក, ថ្ងៃព្រហស្បត្តិ៍ ​ចិត្តល្អ មាន​ទ្រព្យសម្បត្តិ​ច្រើន, ថ្ងៃសុក្រ  ធ្វើ​ការដោយនឿយហត់​រហូត និងថ្ងៃសៅរ៍ ត្រូវទទួល​សេចក្តី​លំបាក​រហូត។

៣) ឆ្នាំខាល

  • រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ ច្រើន​តែ​ទទួល​សេចក្ដី​ទុក្ខព្រួយ, ៨ ៩ ១០ បានកូន​មាន​បុណ្យ ជាមួយការ​បាន​ពឹង​បុណ្យ​ប្រពន្ធ, ១១ ១២ ០១ នឹង​មាន​ទ្រព្យ​ជា​សេដ្ឋី ចរចា​ទៀងត្រង់, ០២ ០៣ ៤  ​មាន​បញ្ញា​ឈ្លាសវៃ។
  • រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ រកស៊ី​ដើរ​ផ្លូវ​ឆ្ងាយ, ថ្ងៃច័ន្ទ នឹងមានភាព​លំបាក​រឿ​យៗ, ថ្ងៃអង្គារ៍ ទោសៈ​ច្រើន ចិត្ត​សាហាវ, ថ្ងៃពុធ ចិត្ត​ធម៌ ល្អ​ណាស់, ថ្ងៃព្រហស្បត្តិ៍ មាន​បុណ្យ គ្រាក្រោយ​នឹង​បាន​ជា​ធំ, ថ្ងៃសុក្រ អភ័ព្វ  នឹង​ត្រូវ​រង​ទុក្ច​ជានិច្ច និងថ្ងៃសៅរ៍ ទេញ្ត​រក្សា   ល្អ​ណាស់​ហោង។

៤) ឆ្នាំថោះ

  • រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ មនុស្ស​សុច​រិត នឹង​មាន​បុណ្យ​វាសនា, ៨ ៩ ១០ នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ, ១១ ១២ ០១ លំបាក​ចិត្ត ការឈឺ​ដៃ និងការជើងគង់​ល្អកាលខាងក្រោយ, ០២ ០៣ ៤  មាន​បញ្ញា​ឈ្លាសវៃ។
  • រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ ត្រូវ​លំបាក​ចិត្ត   មិនល្អ​ឡើយ, ថ្ងៃច័ន្ទ ទេវតា​ចិញ្ចឹម ល្អ​ណាស់, ថ្ងៃអង្គារ៍ អភ័ព្វ មិនល្អ​ឡើយ, ថ្ងៃពុធ ការរកស៊ីមានភាព​លំបាក​ណាស់, ថ្ងៃព្រហស្បត្តិ៍ ជា​មនុស្ស​ចិត្ត​ក្ដៅ និង​ចិត្ត​រហ័ស, ថ្ងៃសុក្រ បរិវាជា​ច្រើន ព្រមទាំង​បាន​ជា​ធំ​ល្អ​ណាស់ និងថ្ងៃសៅរ៍ មានឧត្តម​ល្អណាស់។

៥) ឆ្នាំរោង

  • រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ ធ្វើ​រាជការ​ល្អ មាន​ខ្ញុំកំដរ​ច្រើន សត្រូវ​បៀតបៀន​មិន​បាន​ឡើយ, ៨ ៩ ១០      នៅ​តូចលំបាក​ចិត្ត នៅពេលធំ​បានល្អ, ១១ ១២ ០១ ច្រើន​មើលងាយ​គេ  តែមាន​ចិត្ត​បុណ្យ, ០២ ០៣ ៤  ជា​អ្នក​ទៀងត្រង់ ធ្វើ​រាជការ​នឹង​បាន​ជា​ធំ។
  • រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ មាន​បរិវា​ច្រើនល្អ​ណាស់, ថ្ងៃច័ន្ទ អភ័ព្វ មិនល្អ​ឡើយ, ថ្ងៃអង្គារ៍ ចិត្ត​កាច​ហាវ, ថ្ងៃពុធ នឹង​ត្រូវ​ទទួល​ទុក្ខព្រួយ​ជានិច្ច, ថ្ងៃព្រហស្បត្តិ៍ មិនល្អ​ទេ, ថ្ងៃសុក្រ អភ័ព្វ មិនល្អ​ឡើយ និងថ្ងៃសៅរ៍ អភ័ព្វ មិនល្អ​ឡើយ។

៦) ឆ្នាំម្សាញ់

  • រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ ច្រើនតែ​ជា​មនុស្ស​​ចិត្តបុណ្យ, ៨ ៩ ១០ មានចិត្ត​រឹង  ហើយ​មាន​បញ្ញា​ច្រើន, ១១ ១២ ០១ ចិត្តបុណ្យ តែ​ច្រើន​មើលងាយ​គេ, ០២ ០៣ ៤  ចិត្តបុណ្យ នឹង​បាន​ជា​ធំ។
  • រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ ច្រើន​ទទួល​សេចក្ដី​ទុក្ខព្រួយ, ថ្ងៃច័ន្ទ មាន​សេចក្ដីសុខ​សប្បាយ​ជានិច្ច, ថ្ងៃអង្គារ៍ អភ័ព្វ តែងតែ​ទទួល​សេចក្ដី​លំបាក​ជារឿយៗ, ថ្ងៃពុធ ជំនួញរកស៊ី​ចិញ្ចឹម​ជីវិត​បាន​ដោយ​លំបាក​មិនល្អ​ឡើយ, ថ្ងៃព្រហស្បត្តិ៍ មាន​បុណ្យ នឹង​បាន​ជា​ធំ ល្អ​ណាស់, ថ្ងៃសុក្រ ចិត្ត​កំណាញ់ និងទ្រព្យ​ច្រើន​ណាស់ និងថ្ងៃសៅរ៍ ប្រុស​ច្រើន តែ​ខ្សត់​ភរិយា ស្រី​ច្រើន​តែ ចិត្ត​អ្នកលេងគ្មាន។

៧) ឆ្នាំមមី

  • រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ មាន​បញ្ញា​ច្រើន ចិត្តបុណ្យ, ៨ ៩ ១០ ច្រើន​តែ​ចិត្តអ្នកលេង ខុស​ព្រោះ​តែ​មាត់, ១១ ១២ ០១ ​មាន​ទ្រព្យសម្បត្តិ តែ​មិនសូវ​ថ្កុំថ្កើង, ០២ ០៣ ៤  នឹង​ទទួលបាន​យសស័ក្កិ​ធំដុំ ឬបាន​ជា​សេដ្ឋី។
  • រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ មាន​តេជានុភាព​ច្រើន, ថ្ងៃច័ន្ទ មានបុណ្យ​វាសនា​ល្អ, ថ្ងៃអង្គារ៍ ឧត្តម​ល្អ   និង​មាន​ទ្រព្យសម្បត្តិច្រើន, ថ្ងៃពុធ មាយា​ទ​មិនល្អ, ថ្ងៃព្រហស្បត្តិ៍ ជាឧត្តម​ល្អតែ​នឿយហត់​ជានិច្ច, ថ្ងៃសុក្រ អភ័ព្វ គ្មាន​ទីពឹង, ថ្ងៃសៅរ៍ នឹង​ត្រូវ​ធ្លាក់​ខ្លួន​ជា​មនុស្ស​ក្រីក្រ លំបាក មិនល្អ​ឡើយ។

៨) ឆ្នាំមមែ

  • រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ ចូលចិត្តចំណេះវិជ្ជា រកស៊ី​​ខ្លួនឯង​ ​ស្វែងរក​លាភ​បាន​ដោយ​កម្រ, ៨ ៩ ១០ ច្រើនមានសេចក្តីទុកព្រួយ, ១១ ១២ ០១ ច្រើនតែឈឺដៃ ជើង ទឹកចិត្តក្លាហាន សតិបញ្ញាល្អណាស់, ០២ ០៣ ៤  ចិត្តទន់ប្រកបដោយបុណ្យនិងបានជាធំមានធនធានច្រើន។
  • រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ រកបាន ទុកមិនគង់, ថ្ងៃច័ន្ទ នឹងពិតជាមានទ្រព្យច្រើន ល្អណាស់, ថ្ងៃអង្គារ៍ រកស៊ីដាច់សង្វែងឆ្ងាយណាស់, ថ្ងៃពុធ មានសតិបញ្ញាឈ្លាសវាងវៃណាស់, ថ្ងៃព្រហស្បត្តិ៍ នឹងទទួលបានជាធំប្រពៃណាស់, ថ្ងៃសុក្រ អភ័ព្វ គ្មានទីពឹង, ថ្ងៃសៅរ៍ ត្រូវរងទុក្ខទោសជានិច្ច។

៩) ឆ្នាំវក

  • រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ សុភាព ធ្វើគុណដល់នរណាម្នាក់មិនបានផលតែល្អពេលក្រោយ, ៨ ៩ ១០ មានចិត្តស្មោះត្រង់ល្អនឹងបានជាធំ, ១១ ១២ ០១ ចិត្តក្លាហានមានបរិវាច្រើន, ០២ ០៣ ៤  ចិត្តបុណ្យ ចរចាទៀងត្រង់។
  • រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ នឹងបានជាធំល្អណាស់, ថ្ងៃច័ន្ទ អភ័ព្វ មិនល្អឡើយ, ថ្ងៃអង្គារ៍ នឹងមានសេចក្តីទុកព្រួយ, ថ្ងៃពុធ មានការចេះដឹងច្រើន ល្អណាស់, ថ្ងៃព្រហស្បត្តិ៍ នឹងមានបញ្ញាឈ្លាសវៃ, ថ្ងៃសុក្រ មានបុណ្យវាសនា ល្អណាស់ និងថ្ងៃសៅរ៍ ច្រើនទទួលទុក្ខព្រួយ មិនល្អឡើយ។

១០) ឆ្នាំរកា

  • រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ ពីតូចលំបាកចិត្ត ចិត្តទន់ និងចិត្តបុណ្យ បើស្រីច្រើនតែខ្សត់ប្តី, ៨ ៩ ១០ មានបុណ្យ និងមានបញ្ញា  តែមានចិត្តឃោរឃៅ, ១១ ១២ ០១ មិនសូវមានបញ្ញា ច្រើនតែទទួលសេចក្តីលំបាក តែចិត្តបុណ្យ, ០២ ០៣ ៤  មានទ្រព្យ និងមានបញ្ញា ចូលចិត្តចំណេះវិជ្ជាល្អហោង។
  • រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ បរិបូណ៍ ល្អណាស់, ថ្ងៃច័ន្ទ នឹងច្រើនតែអភ័ព្វ, ថ្ងៃអង្គារ៍ នឹងច្រើនតែចិត្តអ្នកលេង, ថ្ងៃពុធ នឹងមានបញ្ញាឈ្លាសវៃ ល្អណាស់, ថ្ងៃព្រហស្បត្តិ៍ ចិត្តបុណ្យ និងមានវាសនាល្អ, ថ្ងៃសុក្រ ការរកស៊ីលំបាកណាស់ និងថ្ងៃសៅរ៍ ឧត្តមល្អណាស់ហោង។

១១) ឆ្នាំច

  • រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ នៅតូចលំបាកចិត្ត គ្រាក្រោយបានល្អឡើងវិញ, ៨ ៩ ១០ ចរចាទៀងត្រង់ មានបុណ្យ  និងបញ្ញាច្រើន, ១១ ១២ ០១ ចិត្តក្លាហាន ហើយជាអ្នកកសាងជាតិ, ០២ ០៣ ៤  ចិត្តក្លាហាន ល្មមចិញ្ចឹមខ្លួនបាន។
  • រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ ត្រូវធ្វើការនឿយហត់ច្រើន, ថ្ងៃច័ន្ទ មានការវិជ្ជាច្រើន, ថ្ងៃអង្គារ៍ អភ័ព្វ  ការរកស៊ីលំបាក, ថ្ងៃពុធ ឧត្តមប្រពៃណាស់, ថ្ងៃព្រហស្បត្តិ៍ ចរចាច្រើនក្រេវក្រោធ ចិត្តកាចសាហាវឃោរឃៅ, ថ្ងៃសុក្រ បានប្រសើរឧត្តម មានទ្រព្យសម្បត្តិស្តុកស្តម្ភ និងថ្ងៃសៅរ៍ ប្រសិនបើប្រុសច្រើន តែចិត្តអ្នកលេង។

១២) ឆ្នាំកុរ

  • រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ មានចិត្តបុណ្យ និងមានបញ្ញាច្រើន, ៨ ៩ ១០ ជាមនុស្សអាស្រ័យ មានបុណ្យ និងមានសេចក្តីទៀងត្រង់, ១១ ១២ ០១ ចិត្តបុណ្យ ចរចាពាក្យពេចន៍ខ្ជាប់ខ្លួន, ០២ ០៣ ៤ ចិត្តបុណ្យ ល្អណាស់ហោង។
  • រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ មានបុណ្យវាសនា ល្អណាស់, ថ្ងៃច័ន្ទ នឹងត្រូវទទួលបានសេចក្តីសុខទុក្ខព្រួយជានិច្ច, ថ្ងៃអង្គារ៍ ឧត្តមជាប្រសើរ នឹងមានទ្រព្យសម្បត្តិច្រើន, ថ្ងៃពុធ នឹងត្រូវអភ័ព្វ មិនល្អឡើយ, ថ្ងៃព្រហស្បត្តិ៍ ជាមនុស្សដែលចិត្តចិត្តដើរលេងចច្រប់អារ៉ាប់, ថ្ងៃសុក្រ ទទួលសេចក្តីទុក្ខព្រួយជានិច្ច និងថ្ងៃសៅរ៍ នឹងបានជាធំ ល្អណាស់ហោង។

 

ចុចទីនេះ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ everyday