អុញនោះ!​ តារាសម្តែងវ័យក្មេងសាច់សខ្ចី​ ដួង ម៉ានិច ហៅលោក ទេព​ រិនដារ៉ូ​​ សុទ្ធតែ “ប្តីពេញៗមាត់”

ស្របពេលដែលតារាសម្តែងប្រុសវ័យជ្រេសាច់ចាំលោក ទេព រិនដារ៉ូ ត្រូវមហា​ជន​ដឹងថាសព្វថ្ងៃ​លោក​​ពុំទាន់មាននារីណាម្នាក់ស្ម័គ្ររួមខ្នើយនៅឡើយ បើទោះបីជាលោក មានរូបរាងសង្ហារមិនចាញ់​តារា​រលកក្រោយក៏ពិតមែន។

ប៉ុន្តែអ្វីៗត្រូវបានលាតត្រដាងក្រោយពេលតារាស្រីល្បីលេងខ្លួនសិចស៊ី ដួង ម៉ានិច បាន​ពោល​ហាមតារាជើង​ចាស់​រូបនេះ​ហៅនាងថាជាក្មួយទៀតអី។ ដួង ម៉ានិច ក៏បានបញ្ជាក់​​ដោយហៅលោក ទេព រិនដារ៉ូ ប្តីៗពេញ​មាត់​តាមរយៈសំណេរយ៉ាងដូច្នេះ «ឈប់ហៅខ្ញុំថា​ជាក្មួយ ឈប់តាំងខ្លួនឯងថាជាពូ អារម្មណ៍ខ្ញុំប្រាប់​ច្បាស់ណាស់​ថា​លោកគឺជាប្ដីរបស់ខ្ញុំ»។

រំពេចឃើញពាក្យសម្តីយ៉ាងច្បាស់ៗបែបនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនមានភាពស្រឡាំងកាំង និងឆ្ងល់ថានាង ដួង ម៉ានិច និងលោក ទេព រិនដារ៉ូ ជាប្តីប្រពន្ធ ឬយ៉ាងណា? ក្រោយចម្ងល់ មហាជនបាន​ចោទឡើងភ្លាម​តារាស្រី​គ្រងតំណែងតួឯករូបនេះក៏បញ្ជាក់បន្ថែមដោយយក អត្ថន័យក្នុងរឿងថ្មីរបស់នាងមកបកស្រាយថា «ចម្លើយនឹង​មានបកស្រាយជូនក្នុង​ពេល​ឆាប់ៗនេះ នៅលើកញ្ចក់ទូរស្សន៍បាយ័ន សូមកុំភ្លេចរង់ចាំតាមដានទស្សនាខ្សែ​ភាព​យន្ត​ភាគថ្មី រឿង «ភ្លើង»»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news