តាមពិតល្ខោនខោលខ្មែរ ត្រូវបានក្រសួងស្នើរសុំចុះបញ្ជី​ UNESCO មុនថៃ និងមាន ………….. (វីដេអូ)

ប៉ុន្មានថ្ងៃនេះប្រធានបទរឿងល្ខោនខោលបានក្លាយប្រធានបទដ៏ក្តៅកគុក បន្ទាប់ពីមានដំណឹងថាថៃនឹងដាក់ល្ខោនខោលចូលក្នុងបេតិកភណ្ឌពិភពលោកនៅអង្គការ UNESCO ដែលធ្វើអោយប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន និងតារាជួរមុខជាច្រើនបាននាំគ្នា បង្ហាញការតវ៉ា ព្រោះថាល្ខោនខោលជារបស់ខ្មែរយើងតាំងពីបុរាណកាលមក។

ជាក់ស្តែង ក្រោយឃើញផ្ទុះការព្រួយបារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ ទៅលើ ល្ខោនខោល រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឯកឧត្តម ថៃ នរៈ​សត្យា បានចេញមកបញ្ជាក់ជំហរ និងភាពជឿជាក់ថា: «អង្គការ​យូណេស្កូ នឹង​ចុះបញ្ជី​ល្ខោនខោល​ជា​សម្បត្តិ​វប្បធម៌​តាម​សំណើ​របស់​កម្ពុជា កម្ពុជា​គ្មាន​ការព្រួយបារម្ភ​ឡើយ​ដោយសារ​កម្ពុជា​មាន​ឯកសារ​ជា​មូលដ្ឋាន​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា ល្ខោនខោល​ជា​របស់​ខ្មែរ ជាពិសេស​កម្ពុជា​បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​អង្គការ​យូណេស្កូ​មុន​ប្រទេស​ថៃ​»។

ក្នុងនោះ ឯកឧត្តម ថៃ នរៈ​សត្យា បានបន្តទៀតថា « លក្ខណៈរាំ និងក្បាច់របស់ល្ខោនខោល​ខ្មែរ មានលក្ខណៈខុសស្រលះពីល្ខោនខុនរបស់ថៃ និងមានចំនុចស្រដៀងគ្នាបន្តិចបន្តួចប៉ុណ្ណោះ»។

អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឯកឧត្តម ថៃ នរៈ​សត្យា

គួរបញ្ជាក់ថា នៅដើមឆ្នាំ ២០១៩ ខាងមុខនេះ អង្គការសហប្រជាជាតិ UNESCO និងធ្វើការប្រកាស់ជាផ្លូវការ អំពីម្ចាស់ពិតប្រាកដនៃ ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ ជារបស់ខ្មែរ ឬក៏របស់ថៃ ខណៈពេលដែលប្រជាពលរដ្ឋខ្មែរ កំពុងរួមគ្នាធ្វើការស៊ែរអំពី ល្ខោនខោល ពេញបណ្តាញសង្គម ដូចជា Facebook Twitter ជាដើម ដើម្បីឲ្យពិភពលោកកាន់តែជ្រៀបច្បាស់ថា ល្ខោនខោល ជារបស់ខ្មែរពិត សូមចូលរួមបង្ហោះរូបភាព ល្ខោនខោល ហើយភ្ជាប់ជាមួយសារបែបនេះថា #ItisCambodiaCulture។

តោះមកទស្សនាវីដេអូល្ខោនខោលខ្មែរទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cambopost