ប្រវត្តិលោកតា ក្រមង៉ុយ ដែលជាកវីដ៏ល្បីល្បាញនៅកម្ពុជា

លោកតា ក្រម ង៉ុយ កើតនៅឆ្នាំ ១៨៦៥ ភូមិអណ្តូងស្វាយ ឃុំកំបូល ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយបង់បាត់ជីវិតនៅឆ្នាំ ១៩៣៦ ដោយសារជំងឺទាល់លាមក។ លោកតា ក្រម ង៉ុយ បានរៀនការជាមួយលោកស្រី អ៊ិន ដោយទទួលបានកូនប្រុសចំនួន ៦ នាក់ ដែលមានឈ្មោះ ដូង, ចិន, ចា, ចេង, ចុង និង ចេវ។ លោកតា ក្រម ង៉ុយ មានឪពុកឈ្មោះ អ៊ុក ជាមេឃុំកំបូលដែលមានគោរម្យងារជាចៅពញា ធម្មធារា និងម្តាយឈ្មោះ អៀង។

ប្រវត្តិការសិក្សា

  • វ័យកុមារ បានរៀនលេខនព្វន្តអក្សរសាស្រ្តនៅវត្តបឹងចក ភូមិបែកស្គរ ​​​ ឃុំបែកចាន ហើយនៅអាយុ  ២១ ឆ្នាំ លោកតាបានបំពេញឧបសម្បទាជាភិក្ខុ ដោយបានរៀនធម៌អាថ៌  និងរៀនប្រែ ព្រះត្រៃបីដកនៅវត្តបឹងចករយៈពេល ០៥ ឆ្នាំ។ 

ប្រវត្តិការងារ

  • បួសជាភិក្ខុបាន ៥ ឆ្នាំ បានលាចាកសិក្ខាបទ មកជួយធ្វើការឪពុក ងារជាក្រុមផង និងជាស្មៀនផង បន្ទាប់មកលោកតាបានលាឈប់ពីរាជការ ហើយរស់នៅជាកសិករធម្មតា។ លោកតា ជាអ្នកច្រៀងខ្សែដៀវ និងអ្នកទេសនាដ៏ល្បីល្បាញ ព្រមទាំងបានចូលបម្រើក្រុមភ្លេងព្រះបរមរាជវំាង ងារជា “ង៉ុយ ឬក្រមង៉ុយ”។

ជំនាញ, រូបរាង, ការស្លៀកពាក់

  • អ្នកមានវោហារលែបខាយ ប្រជ្ញាវាងវៃចេះចាំរឿងពីបុរាណៗ ទាំងគតិលោក គតិធម៌ច្រើន ចេះច្រៀង ចេះភ្លេង   និងជាអ្នកចម្រៀងខ្សែដៀវយ៉ាងចំណាន។
  • មាឌធំ ដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ
  • ពាក់ជាសំពត់ចងក្បិន ពាក់អាវកត្រង់ ឡេវអាវធំ ពាក់ស្បែងជើងផ្ទាត់ និងពាក់មួកសំបុក

ស្នាដៃរបស់លោកតា

  • ច្បាប់ល្បើកថ្មី (បទកាកគតិ) ឆ្នាំ១៩២២
  • ច្បាប់កេរកាលថ្មី (បទព្រហ្មគិត) ឆ្នាំ១៩២២
  • សេចក្តីរំលឹកដាស់តឿន (បទពាក្យ ៧) ឆ្នាំ១៩៣១
  • ច្បាប់ប្រដៅទូន្មានប្រុសស្រី (បទពាក្យ )
  • បណ្តាំក្រមង៉ុយ (បទព្រហ្មគិត)

 

ចុចទីនេះ៖ 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerlegend