តោះមកទស្សនាវីដេអូឯកសារល្ខោនខោលដែលកម្ពុជា និងថៃ ស្នើចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក

ប៉ុន្មានថ្ងៃនេះប្រធានបទរឿងល្ខោនខោលបានក្លាយប្រធានបទដ៏ក្តៅកគុក បន្ទាប់ពីមានដំណឹងថាថៃនឹងដាក់ល្ខោនខោលចូលក្នុងបេតិកភណ្ឌពិភពលោកនៅអង្គការ UNESCO ដែលធ្វើអោយប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន និងតារាជួរមុខជាច្រើនបាននាំគ្នា បង្ហាញការតវ៉ា បង្ហោះរូបភាព ស៊ែរ និង Like ព្រោងព្រាតពេញបណ្តាញសង្គម ព្រោះថាល្ខោនខោលជារបស់ខ្មែរយើងតាំងពីបុរាណកាលជាយូរណាស់មកហើយ។

បើតាមគណនី Facebook ដែលមានឈ្មោះថា Saosekharith Huot បានសរសេររៀបរាប់ថា៖ “នេះជាវីដេអូដែលខាងកម្ពុជា​ និងថៃដាក់ភ្ជាប់ជាមួយនឹងពាក្យស្នើរសុំចុះបញ្ជីរទៅអង្គការ UNESCO។ ខាងកម្ពុជាសុំដាក់ល្ខោនខោលវត្តស្វាយអណ្តែតក្នុងបញ្ជីរដែរត្រូវអភិរក្សជាបន្ទាន់​ (Urgent Safeguarding List) រីឯថៃដាក់ក្នុងបញ្ជីរតំណាង​ (Representative List)។ ទស្សនាហើយពិចារណាតាមការគួរ! វីដេអូទាញចេញពីគរហទំព័ររបស់​ UNESCO”៕

តោះមកទស្សនាវីដេអូដូចខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cambopost