កក្រើក! សេដ្ឋីចិនពាន់លានដុល្លារដ៏ល្បីម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួននៅទឹកដីអាមេរិក ព្រោះតែ ……………

មហាសេដ្ឋីចិន​ខាងរកស៊ី​លើប្រព័ន្ធ Online​ (e-commerce) លោក លីវ គាងដុង (Liu Qiangdong) ត្រូវបានអាជ្ញាធរអាមេរិក​ចាប់ខ្លួនរយៈពេល​ខ្លីនៅក្នុងទីក្រុង មីននៀផូលីស (Minneapolis​) ទាក់ទិននឹងការ​ចោទប្រកាន់ថា បានប្រព្រឹត្តបទ​ល្មើសផ្លូវ​ភេទ។ នេះបើតាម​ការចេញផ្សាយ ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរ​អាមេរិក លោក Liu Qiangdong ឬគេ​ស្គាល់ថា រីឆាក លីវ (Richard Liu) ដែលជាស្ថាបនិក និង CEO ក្រុមហ៊ុន JD.com ត្រូវបានចាប់​ខ្លួនកាលពីយប់​ថ្ងៃសុក្រ ហើយដោះលែងវិញ​កាលពីល្ងាចថ្ងៃសៅរ៍ (ម៉ោងនៅអាមេរិក)។ ប៉ុន្តែ​ព្រមពេល​ជាមួយគ្នា ប៉ូលិសអាមេរិក​មិនបានបញ្ជាក់លម្អិត​ពីការចាប់ខ្លួន ឬការចោទប្រកាន់​ណាមួយប្រឆាំង​នឹងមហាសេដ្ឋីចិនវ័យ ៤៥ឆ្នាំរូបនេះទេ ខណៈចិន និងសហរដ្ឋអាមេរិក កំពុងមានជម្លោះ​ពាណិជ្ជកម្មនឹង​គ្នាស្រាប់។

គួរបញ្ជាក់ថា ក្រុមហ៊ុន JD.com ក៏បានទទួល​ស្គាល់ចាប់ខ្លួន លោក Liu Qiangdong ផងដែរ ជាមួយការអះអាងថា ការចាប់ខ្លួន CEO រូបនេះពាក់ព័ន្ធ​នឹងបទល្មើសផ្លូវភេទ​នៅអំឡុងដំណើរទស្សនកិច្ច​ពាណិជ្ជកម្ម​របស់លោក​នៅសហរដ្ឋអាមេរិក គឺជាការភ័ន្តច្រឡំ។ ក្រុមហ៊ុន JD.com គឺជាក្រុមហ៊ុន​ធំដាប់ទី ២ ខាងលើ Online ហើយគឺជាគូប្រជែង​ដ៏ធំរបស់​ក្រុមហ៊ុន Alibaba៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia