ទីបំផុត! រថភ្លើងស៊េរីទំនើបបំផុត កំពុងដឹកតាមកប៉ាល់ពីប្រទេសម៉ិកស៊ីកូមកកម្ពុជាហើយ (វីដេអូ)

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហេដ្ឋារចនា​សម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពប្រសើរឡើងជាងមុខបន្តិចម្តងៗ ដូចជា សំនង់ ផ្លូវ​ថ្នល់ ស្ពាន ជាដើមជាពិសេស ផ្លូវដែកនៅក្នុងប្រទេសកម្ពុជា ក៏កំពុងតែរីកចំរើនទៅមុខជាបន្តបន្ទាប់ផងដែរ។

ជាក់ស្តែង យោងតាមហ្វេសបុកផេចផ្លូវការរបស់ Royal Railway Cambodia បានបង្ហោះវីដេអូបង្ហាញរថភ្លើងស៊េរីទំនើបធនស្រាលរបស់កម្ពុជា កំពុងតែអូសចេញពីរោងចក្រក្នុងប្រទេសម៉ិកស៊ីកូ និងឡើងតាមកប៉ាល់ដឹកមកកាន់កម្ពុជា ដែលជាហេតុធ្វើឲ្យមហាជនខ្មែរក្នុងបណ្តាញសង្គមមានការភ្ញាក់ផ្អើល និងរងចាំជិះទាំងអស់គ្នាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ចង់ដឹងថារថភ្លើងទំនើបរបស់កម្ពុជាមានរូបរាងយ៉ាងណា សូមរីករាយទស្សនាវីដេអូខាងក្រោមនេះ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cambopost