ទិញកាដូឡាន Rolls-Royce ឱ្យប្រពន្ធរួច ពេលនេះសេដ្ឋីវ័យក្មេង ចំណាយ ១០ម៉ឺនដុល្លារ ធ្វើរឿងមួយភ្លាម

ក្រោយ​ពី​ទិញ​រថយន្ត​​ទំនើប​មួយ​គ្រឿង​ម៉ាក Rolls-Royce ជា​កាដូ​ជូន​ប្រពន្ធ​ជា​ទី​ស្រឡាញ់​បន្ទាប់​ពី​សម្រាល​បាន​កូន​ទី២​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ឥឡូវ​ ឧកញ៉ា​វ័យ​ក្មេង​​ ឡេង ណាវ៉ាត់ត្រា បាន​ចំណាយ​ថវិកា​ផ្ទាល់​១០​ម៉ឺន​ដុល្លារ​អាមេរិក​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ជូន​ពុក​ម៉ែ​បង​ប្អូន​​រស់​នៅ​សង្កាត់​ចោម​ចៅ​ទី១។

ឧកញ៉ា​ ឡេង ណាវ៉ាត់ត្រា ឲ្យ​ដឹង​ថា លោក​ពិត​ជា​បាន​ចំណាយ​ថវិកា​​ចំនួន​១០​ម៉ឺន​ដុល្លារ​​​ក្នុង​ការ​ធ្វើ​ផ្លូវ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ ភូមិ ត្រពាំង​រចេក សង្កាត់​ចោម​ចៅ​ទី១ ខណ្ឌ​ពោធិសែនជ័យ រាជធានី​ភ្នំពេញ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​កុំ​ឲ្យ​ពិបាក។

“ផ្លូវ​មួយ​ខ្សែ​ហ្នឹង​មាន​ប្រវែង ៥០០ម៉ែត្រ ឯ​ទទឹង​វិញ​ ៦ម៉ែត្រ​ និង​កម្រាស់​ ១តឹក​កន្លះ ហើយ​ចំពោះ​ការ​សាង​សង់​ផ្លូវ​មួយ​ខ្សែ​នេះ​ក៏​មាន​ការ​ចូល​រួម​ពី​ចៅ​សង្កាត់​​ចោម​ចៅ​ទី១​ផង​ដែរ”។ ឧកញ៉ា​វ័យ​ក្មេង​បន្ថែម។គួរ​រម្លឹក​ថា​ ឡេង ណាវ៉ាត្រា គឺ​ជា​ឧកញ៉ា​វ័យ​ក្មេង​មួយ​រូប​តែង​តែ​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​ការងារ​សប្បុរសធម៌​ក្នុង​ការ​ជួយ​​ប្រជាពលរដ្ឋ​​ក្រីក្រ​ដែល​មាន​ជីវភាព​ខ្វះខាត៕​​​​​​

តោះមើលរូបភាពឧកញ៉ាវ័យក្មេងទាំងអស់គ្នា៖

ផ្លូវថ្នល់ដែលឧកញ៉ាវ័យក្មេង ចំណាយលុយ ១០ម៉ឺនដុល្លារ ដើម្បីសាងសង់

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay