តោះមកមើលភូមិគ្រឹះដ៏ស្កឹមស្កៃរបស់កំពូលឧកញ៉ាចិត្តធម៌ ដួង ឆាយ ដែលកំពុងសាង់សង់ទាំងអស់គ្នា

បើរំលឹកទៅដល់ឈ្មោះលោកឧកញ៉ាដួង ឆាយ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយថា ឧកញ៉ាគឺជាមនុស្សដែលមានសន្តានចិត្តល្អ តែងតែជួយដល់អ្នកក្រីក្រ ធ្វើអំពើមនុស្សធម៌នៅក្នុងសង្គមជាច្រើន រហូតធ្វើឲ្យអ្នកលេងបណ្តាញសង្គម ជាច្រើនពេញចិត្ត និងស្រលាញ់ឧកញ៉ាគ្រប់គ្នា។

ជាក់ស្តែងកាលពីប៉ុន្មានខែកន្លងទៅនេះ ខ្មែរឡូត ក៏បានចុះផ្សាយនូវទិដ្ឋភាពខាងក្រៅផ្ទះ ដែលកំពុងសាងសង់របស់ឧកញ៉ាម្តងរួចមកហើយ ក្រោយពីបានឃើញធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះថាផ្ទះនោះពិតជាធំខ្លាំង ប្រៀបបានដូចនឹងវិមានយ៉ាងដូច្នោះ។

ដោយឡែក បើក្រឡេកទៅមើលទិដ្ឋភាពនៅខាងក្នុង វិមានដ៏សែនធំរបស់ឧកញ៉ា ឃើញថាមិនទាន់ធ្វើរួចរាល់១០០ភាគរយនោះទេ ក៏ប៉ុន្តែឃើញថាការរៀបចំរចនាឡើង ពិតជាស្អាតខ្លាំង និងធំទូលាយ គួរឲ្យចង់រស់នៅ។

ក្រោយពីបានឃើញទិដ្ឋភាពខាងក្នុងផ្ទះ បានធ្វើឲ្យមហាជនជាច្រើនសរសើរដល់ឧកញ៉ាគ្រប់គ្នា ខណៈពេលដែលលោកមិនសូវបង្អួតរឿងទ្រព្យសម្បត្តិ និងធ្វើខ្លួនបែបសាមញ្ញ តែការពិត ឧកញ៉ាមានអ្វីៗច្រើនខ្លាំង យ៉ាងដូច្នេះ៕

តោះមកទស្សនាផ្ទះរបស់ឧកញ៉ា ឌួង ឆាយ ទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload