បញ្ជីឈ្មោះនៃរាជរដ្ឋាភិបាលអាណត្តិទី៦ ដោយមានបន្ថែមឧបនាយករដ្ឋមន្ត្រី៣រូប និងទេសរដ្ឋមន្រ្តី៣រូប

តាមបញ្ជីឈ្មោះនៃរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិចបានបង្ហាញថា នៅក្នុងអាណត្តិថ្មីនេះ ឧបនាយករដ្ឋមន្រ្តីមានចំនួន១០រូប ដោយថែម៣រូប, ទេសរដ្ឋមន្រ្តីមានចំនួន១៧រូប ចំណែកថ្នាក់រដ្ឋមន្រ្តី២៩រូបបណ្តាក្រសួងនៅដដែលទាំងអស់។

ឧបនាយករដ្ឋមន្រ្តី ៣ដែលថែមរួមមាន៖ លោក ប្រាក់ សុខុន, លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ជា សុផារ៉ា។ បន្ថែមពីនោះទៀត អតីតមេទ័ពទាំងបី ដែលត្រូវដំឡើងឋានៈជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសនោះរួមមាន៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ, និងនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

សូមជំរាបថា ក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងដឹកនាំរាជរដ្ឋាភិបាល ត្រូវបានរដ្ឋសភាសម្រេចអនុម័តហើយ នៅវេលាម៉ោង៨៖១០នាទីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ៕

តោះមកមើលបញ្ជីឈ្មោះនៃរាជរដ្ឋាភិបាលអាណត្តិទី៦ទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia