តារា​កម្ពុជា ៥ ​​​​ដួង​នេះ​ មាន​គេហទំព័រ (Website) ផ្ទាល់​ខ្លួន

​ជា​ទូទៅ​ពួក​គេ​និយម​ចែក​រំលែក​ព័ត៌មាន​តាម​ទំព័រ​ Facebook ឬ Instagram តែ​សម្រាប់​ការ​ផ្សព្វផ្សាយ​តាម​រយៈ​វិបសាយ ឬ​គេហទំព័រ​ផ្ទាល​ខ្លួន​វិញ វាហាក់​តិច​តួច​នៅ​ឡើយ​សម្រាប់សិល្បករ​ខ្មែរ​ តួ​យ៉ាង​មក​ដល់​ពេល​នេះ​ទើប​តែ​មាន​តារា​៥​រូប​ប៉ុណ្ណោះ​ដែល​មាន​វិបសាយ​ផ្ទាល់​ខ្លួន​។

១. មាន សុខសោភា វិសាយ​របស់​នាង​មាន​អាសយដ្ឋាន www.meassoksopheaofficial.com ហើយ​វិបសាយ​តែង​តែ​ផ្សាយ​ពី​ព័ត៌ជុំវិញ​រូប​នាង ពិសេស​សកម្មភាព និង​ការងារ​សប្បុរស​ដែល​នាង​ធ្វើ។​

២. ​ឱក សុគន្ធកញ្ញា មិនខុស​ពី​អ្នក​​ចម្រៀង​ស្រី​ខាង​លើ កញ្ញា​ ក៏​មាន​វិប​សាយ​ផ្ទាល់​មួយ​ដែ។ ដោយ​គ្រាន់​តែ​ចូល​ទៅ​ក្នុង www.aok-sokunkanha.com អ្នក​នឹង​បាន​អាន​ព័ត៌មាន​ជា​ច្រើន​ទាក់ទង​នឹង​សកម្មភាព​ការងារ​ស្ទីល​តុបតែង​ខ្លួន​ និង​ជីវប្រវត្តិ​របស់​នាង​មិន​ខាន។​​​

៣. មាន​ សូនីតា មិន​ត្រឹម​តែ​មាន​វិបសាយ​ដែល​មាន​អាសយដ្ឋាន www.meansonyta.com ទេ​ រាជនី​ស្នាម​ញញឹម​ក៏​មាន Blogspot ផង​ដែរ។ វិបសាយ និង Blog នេះ​តារា​ស្រី​ខាង​លើ​តែង​តែ​ដាក់​ផ្សាយ​ព័ត៌មាន​ទាក់​ទង​នឹង​រូប​នាង​ ចលនា​ស្រឡាញ់ និងអំពី​អាជីវកម្ម​ផ្ទាល់​ខ្លួន។​​​

៤. ងាក​មក​តារា​ចម្រៀង​ និង​អ្នក​និពន្ធ​វ័យ​ក្មេង ម៉ុង ម៉ានិត វិញលោក​ទើប​តែ​បង្កើត​វិបសាយ​មួយ​ដែល​មាន​អាសយដ្ឋាន manithjupiter.wixsite.com/manith។ វិបសាយ​មួយ​អ្នក​ភាគ​ច្រើន​ផ្សាយ​ព័ត៌មាន​ថ្មីៗ​ទាក់​ទង​នឹង​ប្រលោម​លោក​របស់​គេ។

៥. ស្រដៀង​រៀប​ច្បង​សិល្បៈ​ខាង​លើ​ដែរ ​តារា​ចម្រៀង​រ៉េប​​ G-Devith មាន​ Blogspot ផ្ទាល់​ខ្លួនមួយ​គឺ gdevith.blogspot.com។ ជា​ទូទៅ​Blog នេះ​ផ្សាយ​ទាក់​ទង​ពី​សកម្មភាព​ផលិត​បទ​ចម្រៀង​ និង​ផ្ទុក​នូវ​វីដេអូ​ចាស់​ៗ​របស់​លោក៕

 

ចុចទីនេះ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!