ចេញលទ្ធផលហើយ! និទ្ទេស​ A-D ឆ្នាំនេះ តិចជាងឆ្នាំុមុនទៀត ខណៈនិទ្ទេស​ E កើនឡើង

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យដឹងថា បេក្ខជនប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប នៅឆ្នាំ២០១៨នេះ ជាប់សរុប ៧៥,០៥៩នាក់​ ស្មើនឹង​ ៦៦.២១%។ បើតាមក្រសួងអប់រំចំនួននេះច្រើន​ជាង​ឆ្នាំ​២០១៧​ ដែល​មាន​តែ​៦៣.៨៤%។ ក្រសួងបានឲ្យដឹងដែរថា បេក្ខជន និទ្ទេស​ A ២៩០នាក់, បេក្ខជន និទ្ទេស​ B ១​,៥៣២នាក់, បេក្ខជន និទ្ទេស​ C ៤,៦៣១នាក់, បេក្ខជន និទ្ទេស​ D ១៣,៩៩៩នាក់ និងបេក្ខជននិទ្ទេស​ E ៥៤,៦០៧នាក់។

ក្រសួងបានបញ្ជាក់ដែរថា បេក្ខជនចំនូន​១៧​នាក់​ត្រូវ​បាន​កំណត់​ឲ្យ​ធ្លាក់​ជា​ស្វ័យ​​ប្រវត្តិ​​ដោយ​បាន​ប្រព្រឹត្ត​ខុសឆ្គង​​ ផ្ទុយ​នឹង​បទបញ្ញត្តិ និង​កម្រិត​វិន័យ​។

សូម​រំលឹក​ថា ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៧ មាន​បេក្ខជន​ជាប់​និទ្ទេស​ A ចំនួន ៤២៤​នាក់, និទ្ទេស​ B ចំនួន​ ២៤៦៤​នាក់, និទ្ទេស C ចំនួន​ ៥០០០​នាក់, និទ្ទេស​ D ចំនួន​ ៩១២៣​នាក់ និង​និទ្ទេស​ E ចំនួន ៤៦៦៥៧នាក់។

សូមបញ្ជាក់ថា ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មាន​​បេក្ខជន​បាន​ចុះឈ្មោះ​​ប្រឡង​​​សរុប​ចំនួន​ ១១៥,២៦៨នាក់ ស្រី​៥៨,១៥៨នាក់។ លទ្ធផលប្រលងសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងប្រកាសនៅរសៀលថ្ងៃនេះ រីឯបណ្តាខេត្តនានា នឹងប្រកាសនៅថ្ងៃស្អែក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay, freshnewsasia