ឡូយកប់!​ បន្ទប់តែងខ្លួនរបស់ គង់ ចាន់ស្រីមុំ ពិតជារៀបចំស្អាតមិនចាញ់តារាបរទេសឡើយ (វីដេអូ)

ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែងស្រីរូបស្រស់ អ្នកនាង គង់ ចាន់ស្រីមុំ និងគ្រួសាររបស់នាង ហាក់កាន់តែមានសុភមង្គលខ្លាំងឡើង ក្រោយពេលទទួលបានសមាជិកជាទីស្រលាញ់ម្នាក់ ចូលមកកាន់ក្រុមគ្រួសាររបស់នាង។

ជាក់ស្ដែង ក្រៅពីមានសុភមង្គលដ៏ពេញលេញមួយហើយ បើងាកមកចាប់អាម្មណ៍ពីជីវិតឯកជនគ្រួសាររបស់តារាស្រីរូបនេះវិញ គឺមានភាពសម្បូរបែបខ្លាំង ដោយមានទាំងរបស់ប្រើប្រាស់ទំនើបៗ ផ្ទះដ៏ធំរស់នៅ រថយន្តទំនើប និងជាពិសេសមានមុខជំនួញជាច្រើនក្នុងដៃថែមទៀតផង។

យ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ថ្មីៗនេះស្រាប់តែអ្នកម្ដាយហាយសូរូបនេះ បានឆ្លៀតទម្លាយពីទិដ្ឋភាពយ៉ាងឡូយឆាយ ពីបន្ទប់តែងខ្លួនរបស់នាង ដោយក្នុងនោះក៏មានការដេគ័រ ជាបន្ទប់ដាក់សម្លៀកបំពាក់ យ៉ាងធំសម្បើម ជាមួយទូដាក់ស្បែកជើងរាប់រយគូ ដែលមើលទៅពិតជាស្អាតខ្លាំង មិនចាញ់ផ្ទះតារាបរទេសល្បីៗឡើយ។

យ៉ាងណាមិញ បន្ទាប់ពីបានទស្សនាបន្ទប់របស់តារាស្រីរូបនេះរួចហើយ យើងជឿជាក់ថានឹងមានមហាជនមិនតិចនោះទេ ជាពិសេសនារីៗតែម្ដង ប្រាកដជាលួចច្រណែននឹងតារាស្រីរូបនេះ ជាក់ជាមិនខាននោះទេ៕

តោះមកទស្សនារូបភាព​ និងវីដេអូដូចខាងក្រោមទាំងអស់គ្នា៖


 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload