ពេលចាញ់ម៉ាឡេស៊ី ៣-១ គ្រូបង្វឹកកម្ពុជា Keisuke Honda ពោលពាក្យបែបនេះភ្លែត

អ្នកចាត់ការទូទៅថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានបញ្ជាក់ក្រោយពីបញ្ចប់ការប្រកួតជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីថា លោកពេញចិត្តនូវទម្រង់លេងរបស់កីឡារកម្ពុជាសឹងតែ ៩០%។

បន្ទាប់ពី ក្រុមគោព្រៃកម្ពុជា ភ្លាត់ចេញក្រុមជម្រើសជាតិម៉ាឡេស៊ីនៅក្នុងលទ្ធផល ៣-១ រួចមក អតីតខ្សែបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិជប៉ុននេះបានថ្លែងនូវក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួតថា៖ «ជាដំបូង ខ្ញុំសូមអបអរសាទរចំពោះក្រុមជម្រើសជាតិម៉ាឡេស៊ី ពួកគេសក្តិសមនឹងទទួលបានជ័យជម្នះនូវក្នុងថ្ងៃនេះ តែវាជាសំណងមិនល្អសម្រាប់ពួកយើងក្នុងការប្រកួតនេះ ក៏ប៉ុន្តែបើនិយាយជារួមតែម្តងគឺ ខ្ញុំពិតជាពេញចិត្តនូវទម្រង់លេងរបស់កីឡាករកម្ពុជាក្នុងថ្ងៃនេះសឹងតែ ៩០%តាមអ្វីដែលខ្ញុំបានគ្រោងទុក»។

អតីតខ្សែបម្រើក្លិប AC Milan រូបនេះបានសង្កត់ធ្ងន់ផងដែរថា៖ «យើងនឹងព្យាយាមរកនូវចំណុចខ្សោយរបស់កីឡាករកម្ពុជាសម្រាប់ការប្រកួតបន្ទាប់ទៀត ហើយរាល់ការចាញ់គឺយើងត្រូវតែមានហេតុផលឲ្យបានច្បាស់លាស់ថាហេតុអ្វីបានជាយើងត្រូវចាញ់ ក្នុងពេលនេះខ្ញុំចង់និយាយថា កីឡាករកម្ពុជារបស់ខ្ញុំពួកគេពិតជាខ្លាំង»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload