រ៉ាប៊ី បញ្ចេញបទថ្មី “លុយ លុយ” ក្បាច់រាំទាក់ទាញខ្លាំង ធ្វើអោយអ្នកទស្សនាភ្លេចដកដង្ហើម (មានវីដេអូ)

តារាចម្រៀងស្រីប្រចាំផលិតថោន គឺកញ្ញា រ៉ាប៊ី ត្រូវបានមហាជនជាច្រើនគាំទ្រតាមរយៈបទ “មាន់ស្រែ” ហើយបទចម្រៀងនេះដែរមិនត្រឹមតែទទួលបានការគាំទ្រក្នុងស្រុកប៉ុណ្នោះទេ សូម្បីតែប្រទេសជិតខាង ប្រទេសកម្ពុជា ក៏បានយកបទចម្រៀងនេះទៅរាំ Cover ផងដែរ។

បន្ទាប់ពីជោគជ័យក្នុងបទចម្រៀង “មាន់ស្រែ” កញ្ញា រ៉ាប៊ី ក៏បានបញ្ចេញបទចម្រៀងថ្មីដែលមានចំណងជើងថា “លុយ លុយ” ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង មិនចាញ់បទ “មាន់ស្រែ” នោះទេ។

លើសពីនេះទៅទៀត បទថ្មី “លុយ លុយ” ត្រូវបានបង្កើត MV ប្លែកជាបទ “មាន់ស្រែ” ដោយលើកនេះ វីដេអូផលិតបែប Dance Version គ្រាន់តែឃើញវីដេអូនេះភ្លាម ត្រូវបានអ្នកគាំទ្រកញ្ញា រ៉ាប៊ី សរសើរការរាំរបស់កញ្ញា ពិតជាទាក់ទាញ បង្ហាញភាពស៊ិចស៊ី មិនចាញ់តារាបរទេសប៉ុន្មានទេ។ តោះចង់ដឹងច្បាស់ថាបទថ្មី ជាមួយវីដេអូ Dance Version នេះទាក់ទាញប៉ុនណានោះ សូមទស្សនាវីដេអូទាំងអស់គ្នា៖


 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cambopost