អបអរសាទរ! នាយក្រិន ទទួលបានសមាជិកថ្មីដែលជាកូនទី៣ម្នាក់ទៀតហើយ កាលពីម្សិលមិញ

ដូចដែលប្រិយមិត្តបានជ្រាបហើយថា បន្ទាប់ពីនាយ ក្រិន បានចាប់ដៃសាងជីវិតគ្រួសារ ជាមួយនឹងប្រពន្ធថ្មីរបស់ខ្លួននោះ ឃើញថាពិតជាមានសុភមង្គលខ្លាំង។

ជាក់ស្ដែង កាលពីយប់មិញនេះ នាយ ក្រិន ទទួលបានលាភធំមួយទៀតចូលក្នុងសមាជិកគ្រួសាររបស់ខ្លួន ដោយប្រពន្ធលោក បានសម្រាលបាន កូនស្រី មានឈ្មោះថា សុជន បញ្ញា ហើយរូបគេ ក៏ជា កូនទី៣ របស់លោកផងដែរ។

ក្នុងនោះ ឃើញថាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពី បណ្ដាទស្សនិកជន ដែលជាអ្នកគាំទ្ររបស់ខ្លួនទាំងយប់តែម្ដង ព្រោះមិនដែលដឹងថា ប្រពន្ធលោក ពរពោះកូនទី៣ តាំងពីពេលណាមក៕

តោះមកទស្សនារូបភាពទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload