ស្វាមីរបស់អតីតតារាសម្តែង ពេជ្រ ច័ន្ទបរមី តម្លើងឋានន្តរស័ក្តិ​ថ្នាក់ នាយឧត្តមសេនីយ៍ផ្កាយ៤

កាលពីប៉ុន្មានថ្ងៃមុននេះ លោក កែវ វណ្ណថន ត្រូវបានរាជរដ្ឋាភិបាល​ តម្លើងឋានន្តរស័ក្តិ​ថ្នាក់ នាយឧត្តមសេនីយ៍ផ្កាយ៤ បន្ទាប់ពីលោកបានបំពេញការងារយ៉ាងសកម្មក្នុងជួររាជការ។

ជាក់ស្ដែងក្នុងនាមជា ឧត្តមភរិយា អតីតតារាសម្ដែងស្រី ដែលសព្វថ្ងៃបានក្លាយខ្លួនជាលោកជំទាវ ពេជ្រ ច័ន្ទបរមី ព្រមជាមួយកូនៗប្រុសស្រីទាំងអស់ ក៏មិនភ្លេចសម្ដែងក្ដីរំភើប ត្រេកអរជំនួសស្វាមី។ លើសពីនេះអ្នកនាង  ក៏បានរៀបចំពិធីជប់លៀង និងថតរូបអនុស្សាវរីយ៍ ជាមួយកូនៗរបស់អ្នកស្រី ចាន់ តារាទី ដែលអតីតភរិយាមុនទៀតផង។

គួររម្លឹកដែរថា បើទោះជាលោក ឧត្តមសេនីយ៍ កែវ វណ្ណថន និងអតីតភរិយា អ្នកស្រី ចាន់ តារាទី បានលះលែងគ្នាជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែចំពោះទំនាក់ទំនងកូនៗនិងឪពុកគឺនៅតែល្អ ជាពិសេសកាលពីកូនប្រុសលោកស្រី រៀបអាពាហ៍ពិពាហ៍ អ្នកស្រី ចាន់ តារាទី ក៏ផ្ដល់ឱកាសឲ្យភរិយាក្រោយ ពោលគឺលោកជំទាវ ពេជ្រ ច័ន្ទបរមី ធ្វើជាមេបាកូនផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload