ទីបំផុត! ក្រុមហ៊ុន Apple ចេញ Iphone ថ្មីស្រឡាងដល់ទៅ ៣ម៉ូដែលឯណោះ (វីដេអូ)

ក្រុមហ៊ុន Apple នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) បានបញ្ចេញទូរស័ព្ទដៃស្មាតហ្វូន iPhone X ដល់ទៅ៣ម៉ូឌែល ក្នុងនោះរួមមាន iPhones Xr, iPhoneXs និង iPhones XS Max។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

នៅក្នុងចំណោមស្មាតហ្វូនទាំងនេះគេសង្កេតឃើញថា iPhone XS Max មានតម្លៃថ្លៃជាងគេជាមួយទំហំអេក្រង់៦.៥អ៊ីញ។ ប៉ុន្តែ Apple នៅតែរក្សារាងក្បាលឆក ស្កែនក្រយ៉ៅដៃ និងផ្ទៃមុខឱ្យនៅដដែល ព្រមទាំងអាចកាន់ថ្មបានយូរជាងមុន​។ iPhone XS Max មានតម្លៃ១,០៩៩ដុល្លារ ចំណែកឯទូរស័ព្ទ iPhone XS មានទំហ៥.៨អ៊ីញ មានតម្លៃ៩៩៩ដុល្លារ ខណៈ iPhones Xr ដែលមាន ទំហំអេក្រង់៦.១អ៊ីញគឺ មានតម្លៃ៧៤៩ដុល្លារ។

សូមជម្រាបថា iPhone XS Max មានអង្គចងចាំ ៥១២GB និងមានកាមេរ៉ា១២ megapixel នឹងក្លាយជាទូរសព្ទដៃ iPhone ថ្លៃ បំផុតនៅក្នុងពេលបច្ចុប្បន្ន។ ទូរស័ព្ទ iPhone ទាំង៣ម៉ូឌែល មានពណ៌ដូចជា ពណ៌ខ្មៅ ពណ៌ក្រហម ពណ៌ផ្កាឈូក និងពណ៌ស ហើយវានឹងត្រូវដាក់ឱ្យបញ្ជាទិញនៅថ្ងៃទី១៤ ខែកញ្ញា ក៏ដូចជាដាក់លក់នៅសហរដ្ឋអាមេរិក និងនៅបណ្ដាប្រទេសដទៃ នៅថ្ងៃទី២១ ខែកញ្ញា៕


 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia