កក្រើក! ម្ចាស់បទ “រាំញីកែងជើង” ប្រកាសចាកចេញពីផលិតកម្មរស្មីហង្សមាសផ្លូវការហើយ

ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលនៅមុននេះបន្តិច តារាចម្រៀងរ៉េបវ័យក្មេងលោក ងួន ចាន់ដេវីត ប្រកាសលើបណ្ដាញសង្គមជាផ្លូវការថា លោក បានចាកចេញពីផលិតកម្មរស្មីហង្សមាសហើយ។

ក្នុងនោះលោកបានរៀបរាប់យ៉ាងច្បាស់ថា៖

សារដ៏ខ្លីនេះ បានធ្វើឲ្យទស្សនិកជន ក៏ដូចជាហ្វេនអ្នកគាំទ្រទាំងអស់ មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះតែមិននឹកស្មានថា ម្ចាស់បទ «Body» រូបនេះ សុខចិត្តចាកចេញពីទ្រនំចាស់ឆ្នាំ ហើយមកធ្វើជាតារាចម្រៀងឯករាជ្យបែបនេះឡើយ។

គួររម្លឹកដែលថា លោក ងួន ចាន់ដេវីត បានប្រើរយៈពេល៣ឆ្នាំ សម្រាប់បម្រើការងារជាអ្នកចម្រៀង និពន្ធទំនុកច្រៀងក្នុងផលិតកម្មហង្សមាស ពោលគឺចាប់ពីឆ្នាំ២០១៥មកម្ល៉េះ ហើយបទដែលធ្វើឲ្យលោក សាងបានកេរ្តិ៍ឈ្មោះខ្លាំងនោះ គឺបទ «រាំញីកែងជើង»

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload