ភ្ញាក់ផ្អើល! អតីតតារាសម្តែងអំឡុងទសវត្សរ៍៩០ សម តារា ក្លាយជានាយ​ឧត្ដមសេនីយ៍ផ្កាយមាស ៤

អតីតតារាសម្តែងលោក សម តារា ដ៏ល្បីល្បាញនាអំឡុងទសវត្សរ៍៩០ ត្រូវដំឡើងឋានន្តរស័ក្តិ ពីនាយ​នគរបាល​ថ្នាក់​ឧត្ដមសេនីយ៍ ក្របខណ្ឌ​នគរបាល​ជាតិ​កម្ពុជា នៃ​ក្រសួង​មហាផ្ទៃ ទៅជានាយ​ឧត្ដមសេនីយ៍ (ផ្កាយ ៤)។ ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនាព្រឹកមិញនេះ ក្រោមអធិបតីភាព​សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី។

ឧត្ដមសេនីយ៍ឯក សម តារា ក្នុងពិធីដំឡើង​ឋានន្តរស័ក្តិជា​នាយ​ឧត្ដមសេនីយ៍

លោក សម តារា ជាអតីតតារាសម្តែងដ៏ល្បីល្បាញជំនាន់លោក ទេព រិនដារ៉ូ ខៃ ប្រសិទ្ធ អ្នកនាង អម្ពរ ទេវី សុខ ស្រីមុំ ជាដើម។ ខុសពីមិត្តរួមអាជីពដែលអ្នកខ្លះបានចេញទៅកសាងគ្រួសារនៅ​ឯនាយសមុទ្រ ចំណែកមួយចំនួនទៀតនៅបន្តអាជីពសម្តែងរហូតដល់សព្វថ្ងៃ លោក សម តារា បានទៅបម្រើការងារជាមន្រ្តីរាជការក្នុងក្រសួងមហាផ្ទៃ ក្រោយបាត់មុខក្នុងវិថីសិល្បៈជាច្រើនឆ្នាំ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay