ទីបំផុត! ក្រោយលទ្ធផលទី២ និទ្ទេស A ទទួលបាន ១០០ពិន្ទុពេញ ប្តូរអ្នកថ្មីហើយ

បន្ទាប់ពីមានការត្រួតពិនិត្យដោះស្រាយបញ្ហាពិន្ទុ ប្រលងរបស់បេក្ខជនរាប់ម៉ឺននាក់ ពេលនេះលទ្ធផលថ្មីត្រូវបានបញ្ចេញមុននេះបន្តិច នៅក្នុងនោះអ្នកជាប់ក៏បានកើនឡើងច្រើនជាងមុនផងដែរ។

ប្អូសស្រី «ថន រតនា» មកពីវិទ្យាល័យផ្សារដើមថ្កូវ ដែលជាប់និទ្ទេស A ១០០ពិន្ទុពេញ

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា កាលពីប្រកាសលទ្ធផលលើកទី១ ឃើញថាមានបេក្ខជនតែមួយរូបនោះទេ ដែលទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេ រហូតដល់១០០ពេញ។ ជាមួយគ្នានេះដែរ ក៏មានមហាជនជាច្រើន បានសម្តែងការត្រេកអរយ៉ាងខ្លាំង ដល់ប្អូនដែលពូកែខ្លាំងបែបនេះ។

ប៉េង គីមហេង លំដាប់ពិន្ទុ ១០០.០០០ត្រូវបានប្តូរ

ក៏ប៉ុន្តែ ខណៈពេលដែលលទ្ធផលលើកទី២ត្រូវបានបង្ហាញ គេក៏បានឃើញបេក្ខនារីម្នាក់បានប្រែជាមកទទួលដំណែង និទ្ទេសA និងលំដាប់ពិន្ទុ១០០.០០០ពេញវិញ ដែលនាងមានឈ្មោះថា«ថន រតនា» មកពីវិទ្យាល័យផ្សារដើមថ្កូវ។

ក្រោយពីទទួលបានដំណឹងនេះ មហាជនជាច្រើនក៏បានសម្តែងនូវសេចក្តីត្រេកអរដល់រូបប្អូន ដែលទទួលបានលទ្ធផលដ៏ល្អបែបនេះ នៅក្នុងការប្រលងបាក់ឌុបឆ្នាំ២០១៨នេះ មិនត្រឹមតែប៉ុណ្ណោះ មហាជនក៏បានលើកទឹកចិត្តដល់ប្អូនប្រុសប៉េង គីមហេង ដែលទោះបីត្រូវប្តូរពិន្ទុ ក៏ប្អូននៅតែទទួលបានជោគជ័យនៅក្នុងការប្រលងនេះ៕

ប្អូនស្រី ថន រតនា មកពីវិទ្យាល័យផ្សារដើមថ្កូវ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload