នាងឃ្មឹប បាត់ដំណឹងសូន្យឈឹង ខណៈនាយកុយ កំពុងប្រកាសស្វែងរក ដោយសារតែ ………….

តារា​កំប្លែង​លោក​ជួង ជី ហៅ​នាយ​កុយ បាន​អំពាវនាវ​រក​នាង​ឃ្មឹ​ប ឲ្យ​ចូលរួម​សម្តែង​រួម​ក្រុម​ជាមួយ​នាយ​ជា​ថ្មី​ឡើង​វិញ​បន្ទាប់​ពី​មួយ​រយៈ​មកនេះ​នាយ​បាន​ផ្តាច់​ការ​ទាក់ទង​ជាមួយ​កូនក្រុម ព្រោះតែ​ការ​អាក់ខាន​សម្តែង​។ ការ​ប្រកាស​ស្វែងរក​កូនក្រុម​របស់​នាយ​កុយ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​កំប្លែង​របស់​នាយ​ទទួល​សញ្ញា​ឲ្យ​ចូល​សម្តែង​ឡើង​វិញ​នៅ​ក្នុង​កម្មវិធី​«​មន្ត​ស្នេហ៍​សំនៀង​»​របស់​ស្ថានីយទូរទស្សន៍​CTN​។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​នេះ​តារា​កំប្លែង​នាយ​កុយ និយាយ​ថា ដោយសារ​តែ​ពេល​នេះ​លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សម្តែង​កំប្លែង​ជា​ថ្មី​ឡើង​វិញ​នៅ​ក្នុង​កម្មវិធី​មន្ត​ស្នេហ៍​សំនៀង ដូច្នេះ​នាយ​អំ​នាវ​ដល់​កូនក្រុម​ឲ្យ​ត្រៀមខ្លួន​ក្នុង​ការ​សម្តែង​នេះ។ ជា​ពិសេស​នាង​ឃ្មឹ​ប ឲ្យ​ចូលរួម​សម្តែង​ជាមួយ​នាយ​ជា​ថ្មី​ឡើង​វិញ​ដែរ ខណៈ​ពេល​តារា​កំប្លែង​រូប​នេះ​មាន​បញ្ហា​ជីវភាព​យ៉ាប់យ៉ឺន។

បើ​តាម​នាយ​កុយ ក្រុម​កំប្លែង​របស់​នាយ​នឹង​សម្តែង​នៅ​ក្នុង​កម្មវិធី​«​មន្ត​ស្នេហ៍​សំនៀង​» ដែល​ជា​កម្មវិធី​ធ្លាប់​សម្តែង​ពី​មុន ចាប់ពី​ថ្ងៃ​ទី​១៥ ខែកញ្ញា តទៅ បន្ទាប់​ពី​កម្មវិធី​បិទ​មួយ​រយៈ​កន្លង​មក។ ការ​សម្តែង​ឡើង​វិញ​នេះ​គឺ​នាយ​នៅ​រក្សា​កូនក្រុម​ដដែល ក្នុង​នោះ​នាង​ឃ្មឹ​ប ក៏​កោះហៅ​ឲ្យ​ចូល​សម្តែង​ផង​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នាយ​នៅ​មិន​ទាន់​អាច​ទាក់ទង​នាង​បាន​នៅឡើយ​ទេ។

នាយ​កុយ និយាយ​ស​ម្តៅ​នាង​ឃ្មឹ​ប​ថា​«​ទូរស័ព្ទ​ដែល​នាង​ធ្លាប់​ប្រើ​ពី​មុន​នោះ​មិន​អាច​ទាក់​ទង​បាន​ទេ អ៊ីចឹង​នៅ​ពេល​ដែល​នាង​បានឃើញ​វី​ដេ​អូ​ដែល​ខ្ញុំ​បាន​បង្ហោះ​នេះ​ហើយ អាច​ទាក់ទង​មក​ដើម្បី​បាន​សម្តែង​ឡើង​វិញ​»​។

នាយ​កុយ អះអាង​បន្ថែម​ថា ដ្បិត​ការ​សម្តែង​នៅ​លើ​ឆាក​នេះ​បាន​កម្រៃ​តិចតួច​មែន ប៉ុន្តែ​វា​ជា​ការ​រួមចំណែក​ក្នុង​ការ​តោង​ឈោង​ទៅ​កាន់ការ​សម្តែង​នៅ​ទីកន្លែង ផ្សេង​ៗ​ដែល​ទទួល​បាន​កម្រៃ​ខ្ពស់ ហើយ​ការ​អំពាវនាវ​ឲ្យ​ចូល​សម្តែង​ជា​ថ្មី​របស់​នាយ​នា​ពេល​នេះ​ក៏​ជា​ការ​ជួយ​ដល់​អ្នកសិល្បៈ​ដូច​គ្នា​ផង​ដែរ។

តារា​កំប្លែង​នាយ​កុយ បាន​សម្តែង​ការ​ត្រេកអរ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​អគ្គនាយក​CTN បាន​ផ្តល់​ឱកាស​ឲ្យ​ក្រុម​កំប្លែង​របស់​លោក​បាន​ចូល​សម្តែង​ជា​ថ្មី ព្រោះ​សិល្បៈ​នេះ​មិន​ទាន់​មានការ​អន់​ថយ​ប្រជាប្រិយភាព​ពី​ប្រិ​យ​មិត្ត​អ្នក​ទស្សនា​នៅឡើយ។

កម្មវិធី​«​មន្ត​ស្នេហ៍​សំនៀង​»​បាន​ផ្អាក​ដំណើរការ​ប្រមាណ​ជាង​មួយ​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​បាន​ដំណើរការ​អស់​ជា​ច្រើន​ឆ្នាំ។ ការ​បិទ​កម្មវិធី​នេះ​ធ្វើ​ឲ្យ​នាយ​កុយ សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​កម្មវិធី​កំប្លែង​របស់​លោក​កាន់តែ ខ្សត់​ទៅ​ៗ​នៅ​តាម​បណ្តា​ស្ថានីយទូរទស្សន៍​នានា។

បន្ទាប់​ពី​មិនសូវ​មានកម្ម​វិធី​កំប្លែង​តាម​បណ្តា​ស្ថានីយទូរទស្សន៍ ផ្សេង​ៗ​នោះ​នាយ​កុយ បាន​ងាក​ទៅ​សម្តែង​ល្ខោនបាសាក់ និង​សម្តែង​កម្មវិធី​កាត់សក់​មង្គលការ ។ ចំណែក​កូន​ក្រុម​របស់​នាយ​កុយ​ដូច​ជា​នាយ​ហុងដា នាយ​ក្រិន នាង​ប្រិមប្រិយ នាង​គ្រ​ត បាន​បន្ត​ការ​សម្តែង​ឈុត​កំប្លែង​ៗ​ខ្លី​នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ជា​បន្តបន្ទាប់ ខុស​ពី​នាយ​ចេក មិន​បាន​សម្តែង​ក្រៅពី​ការ​បើក​លក់​ភេសជ្ជៈ​បន្តិចបន្តួច​នៅ​តាម​ដងផ្លូវ ។ ដោយ​ឡែក​​នាង​ឃ្មឹ​ប បាត់​មុខ បាត់​ដំ​ឈឹង​តែ​ម្តង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload