កក្រើក! ចៅអធិការវត្តសំរោងអណ្តែត ទទួលបានកាដូឡានម៉ាកឡង់គ្រីស័រ ពណ៌សថ្មីមួយគ្រឿង ពីលោជំទាវ ……………

កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៨ សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន ព្រះគ្រូមហាសុខុមោ ព្រះអនុគណខណ្ឌសែនសុខ និង ជាព្រះគ្រូចៅអធិការវត្តសុវណ្ណមុនីសាគរ សំរោង អណ្តែតបានទទួលនូវការប្រគេនថ្វាយយានជំនិះម៉ាក ឡង់គ្រីស័រ ពណ៌ស សេរីទំនើបថ្មីសន្លាងមួយ គ្រឿងពាក់ស្លាកលេខ ភ្នំពេញ  2AE-6300 ពីលោក ជំទាវ វង្ស ទេវី ព្រមទាំងគ្រួសារ។

ក្នុងពិធីទទួលរថយន្តថ្មីនេះ សម្តេច ព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន បានរៀបចំពិធីប្រគេន ភត្ត និង ពិសាអារហារសាមគ្គី ដល់មន្រ្តីសង្ឃក្នុងខណ្ឌសែនសុខ ព្រះសង្ឃ គណៈកម្មការអាចារ្យ ពុទ្ធបរិស័ទ  ព្រមទាំងគណៈអភិបាលខណ្ឌ មន្រ្តីរាជការខណ្ឌសែនសុខចូលរួមផងដែរ។

ទន្ទឹមនឹងការទទួលកាដូ ដ៏ពិសិដ្ឋដែលញោមញាតិ មានសទ្ធាជ្រះថ្លាប្រគេន ដោយទឹកចិត្តស្មោះ ធ្វើឱ្យ សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន ព្រះគ្រូមហាសុខុមោ ព្រះអនុគណខណ្ឌសែនសុខ និង ជាព្រះចៅអធិការវត្តសុវណ្ណមុនីសាគរសំរោងអណ្តែត ញញឹមបិតព្រះឱស្ឋមិនជិតឡើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular