ញាក់សាច់! Ronaldo ត្រៀមបើកសណ្ឋាគារផ្កាយ៤នៅប៉ារីស តម្លៃជាង ៥៣លានផោនឯណោះ

ខែ្សប្រយុទ្ធឆ្នើម Cristiano Ronaldo នឹងត្រៀមក្លាយជាថៅកែ ក្រោយពីរូបគេបានប្រកាសថា នឹងធើ្វសម្ពោធសណ្ឋាគារលំដាប់ផ្កាយ៤ ដែលមានមូលដ្ឋានក្នុងទីក្រុងប៉ារីស ប្រទេសបារាំង មានឈ្មោះថា Pestana។

កំពូលកីឡាករ Ronaldo

នេះមិនមែនជាសណ្ឋាគារទីមួយនោះទេដែលខែ្សប្រយុទ្ធវ័យ៣៣ឆ្នាំ បានកាន់កាប់នោះ ពោលនេះគឺជាសណ្ឋាគារទី៦ហើយ ដែលរូបគេបានសម្ពោធ ខណៈអូតែលលើកនេះគឺមានចំនួនបន្ទប់ដល់ទៅ ២១០បន្ទប់ ត្រៀមចាំស្វាគមន៍ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី។

សណ្ឋាគាររបស់កំពូលកីឡាករ Ronaldo គ្រោងហ្នឹងបើក

អូតែលនេះ ដូចទៅនឹងអូតែលដ៏ទៃទៀតដែល CR7 បានបង្កើតឡើងដែរ គឺរូបគេបានវិនិយោគចំនួនពាក់កណ្ដាល និងពាក់កណ្ដាលទៀត បានពីការវិនិយោគផ្សេងៗពីសំណាក់ដៃគូរពាណិជ្ជកម្មរបស់គេ។

សណ្ឋាគាររបស់កំពូលកីឡាករ Ronaldo គ្រោងហ្នឹងបើក

សណ្ឋាគារលំដាប់ផ្កាយ៤នេះ នឹងត្រូវចំណាយទឹកប្រាក់ចំនួន ៥៣,៤លានផោន ដើម្បីសាងសង់ ខណៈទីតាំងវិញគឺស្ថិតនៅលើទន្លេ Gauches កណ្ដាលទីក្រុងប៉ារីស។

សណ្ឋាគាររបស់កំពូលកីឡាករ Ronaldo គ្រោងហ្នឹងបើក

Pestana ត្រូវបានគេរំពឹងថា នឹងសាងសង់រួចរាល់នៅឆ្នាំ២០២១ ខណៈបច្ចុប្បន្នក្រុមការងារកំពុងធើ្វការជាមួយអាជ្ញាធរនៅទីនោះ ដើម្បីផ្ដល់អាជ្ញាប័ណ្ណដល់សណ្ឋារគារ៕

សណ្ឋាគាររបស់កំពូលកីឡាករ Ronaldo គ្រោងហ្នឹងបើក

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload