ទើបតែដឹង! អនាគតស្វាមីរបស់ សុគន្ធកញ្ញា ទិញឡានអូឌីតម្លៃជិត ១០មឺុនដល្លារឱ្យនាង ក្នុងថ្ងៃពិសេស

ទោះថ្ងៃខួបកំណើតតារាចម្រៀងវ័យ៣០ឆ្នាំស្តើង ឱក សុគន្ធកញ្ញា បានកន្លងមកផុតពីរបីថ្ងៃហើយក្តី តែមហាជនគ្រប់មជ្ឈដ្ឋាននៅតែមានការចាប់អារម្មណ៍ និងប្រឹងតាមដានសាច់រឿងរបស់នាង និងគូដណ្តឹងលោក អ៊ឹង សុខលី ប្អូនប្រុសថៅកែហង្សមាស អ៊ឹង ឆៃងួន ថាវិវឌ្ឍភាពផ្អែមល្ហែមដល់កម្រិតណាហើយ ព្រោះកាលពីថ្ងៃទី៩ខែកញ្ញា លោកបានលើកនំខួបកំណើតធំមួយទៅ Surprise សុគន្ធកញ្ញា គ្រានោះនាងក៏នាំអនាគតស្វាមី លើកនំទៅជូនម្តាយនាង ដើម្បីសុំពរជ័យសិរីមង្គល ដែលមនុស្សម្នាលាន់មាត់ថា «នាងសំណាងណាស់ បានបុរសចេះយល់ចិត្ត ចេះគិតគូពីគ្រួសារទៀត»។

តែអ្វីដែលនឹកស្មានមិនដល់នោះ តារាចម្រៀងម្ចាស់បទ «មួយមាត់បែកពីរមាត់បែក» ឱក សុគន្ធកញ្ញា មិនត្រឹមតែទទួលបាននំខួបកំណើតមួយប៉ុណ្ណោះទេ ដោយប្រភពស្និទ្ធស្នាលនាងលួចបង្ហើបថា «ក្រៅពីរៀបចំ​ខួប​កំណើីត​ជូន សុគន្ធកញ្ញា នេះ លោក សុខលី ក៏ធ្លាប់ផ្តល់កាដូធំដល់អនាគតភរិយារបស់លោក សុគន្ធកញ្ញា ផងដែរ តាមរយៈការទិញរថយន្តទំនើបម៉ាក Audi ពណ៌ខ្មៅ តម្លៃជិត១០ម៉ឺនដុល្លារ មុនពេលដែលពួកគេបានភ្ជាប់ពាក្យកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នោះ»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ fanidols