ចំណេះដឹងខ្លីៗ ទាក់ទងទៅនឹងសំបកកង់រថយន្ត អ្នកមានឡានជិះគួរតែដឹងជាដាច់ខាត (វីដេអូ)

សំបកកង់រថយន្តពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្តល់សុវត្ថិភាពនិងផាសុកភាពក្នុងការធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយរបស់យើង។ ដូចដែលយើងដឹងហើយថានៅលើទីផ្សារមានសំបកកង់ចរាចរណ៏លក់ច្រើនប្រភេទខ្លាំងណាស់ ខ្លះមានតម្លៃថោក ខ្លះមានតម្លៃថ្លៃកប់ពពកដល់រាប់ពាន់ដុល្លារឯណោះក្នុងមួយគ្រាប់ៗ តើវាមានលក្ខណះពិសេសអ្វីខ្លះដែលអ្នកទាំងអស់គ្នាត្រូវតែដឹងអំពីវានោះ។

នៅក្នុងវីដេអូឃ្លីបមួយនេះ យើងបានការបកស្រាយបំភ្លឺពីបុគ្គលិកផ្នែកលក់ដ៏ជំនាញពីការ៉ាស់លក់ឡានដ៏ល្បីមួយនៅក្នុងទីក្រុងភ្នំពេញ Asia Auto បានចេញបកស្រាយយ៉ាងក្បោះក្បាយពីលក្ខណៈសម្បត្តិរបស់កង់ឡាននីមួយៗតែម្តង។

គាត់បានបញ្ជាក់ថា នៅលើសំបកកង់រថយន្តមានសរសេរយ៉ាងច្បាស់អំពីកម្រិតប្រើប្រាស់របស់វាដែលយើងទាំងអស់គ្នាអាចសិក្សាស្វែងយល់និងដាក់អោយត្រូវនឹងរថយន្តរបស់យើងបាន ដែលមានដូចជា៖

តើកង់ឡានរបស់អ្នក ត្រូវជាមួយនឹងយ៉ាន់ប៉ុន្មានអ៊ីញ?

តើកំរាស់កង់ឡានរបស់អ្នកមានទំហំប៉ុន្មានអ៊ីញ?

តើកំរាស់ទទឹងកង់ឡានរបស់អ្នកមានទំហំប៉ុន្មានអ៊ីញ?

តើកង់ឡានរបស់អ្នកអាចរត់ក្នុងល្បឿនប៉ុន្មាន?

ចំណុចដែលគាត់សង្កត់ធ្ងន់ជាងគេនោះគឺត្រង់ចំណុចល្បឿននេះតែម្តង ប្រសិនជាកង់ឡានយើងអាចរត់បានត្រឹមតែ១២០គីឡូម៉ែត្រក្នុងមួយម៉ោងទេ គឺយើងមិនត្រូវល្មើសឡើយ បើមិនចឹងទេវាអាចមានបញ្ហាផ្ទុះកង់ឡានជាដើម ដោយសារតែកង់ឡាននោះមិនអាចទប់ទល់នឹងកំដៅដែលកើតចេញពីការកកិតនោះបានខ្លាំងនោះទេ ដែលវាខុសពីប្រភេទកង់ឡានរថយន្តប្រណិតៗដូចជា Benly , Roll Royce ជាដើមដែលគ្រាន់តែកង់ឡានមួយគ្រាន់មានតម្លៃរាប់ពាន់ដុល្លារទៅហើយ ប៉ុន្តែវាក៏អាចបើកបរក្នុងល្បឿនលឿន ២០០ ទៅ ៣០០គីឡូម៉ែត្រក្នុងមួយម៉ោងដោយគ្មានបញ្ហានោះដែរ។

ចង់ដឹងកាន់តែច្បាស់ថាតើចំណុចអ្វីខ្លះទៀតដែលអ្នកគួរតែសិក្សាពីកង់រថយន្តរបស់អ្នកនោះ ចឹងសូមបងប្អូនអូសទៅកាន់ផ្នែកខាងក្រោមបង្អស់យឺតៗ ដើម្បីអាចទស្សនារូបភាពនីមួយៗបាន៕


 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ topnews4khmer