ចប់ហើយប្រុសៗ! នារីវ័យក្មេងដ៏ស្រស់ស្អាត សម្រេចចិត្តបួសជាដូនជី កំពុងតែកក្រើកនៅបណ្តាញសង្គម

ថ្មីៗនេះមានការចែររំលែកជាច្រើននៅលើបណ្ដាញសង្គម ដោយមានស្រីតូចម្នាក់បានមកបួសនៅសូរិយាពោធ៌មាស ព្រមទាំងបានបង្ហោះរូបភាព និងសរសេរសារទាំងវែងអន្លាយទៀតថា៖

“ថ្ងៃនេះស្រីតូចមកបួសនៅសូរិយាពោធ៌មាស អ្នកណាថាសមាធិស្រួល ថ្ងៃនេះសមាធិជាច្រើនម៉ោងជាមួយព្រសង្ឃធំនៅវត្ត មានដូនជីនឹងតាជី មិននឹកស្មានថាខ្លួនឯងធ្វើបាន ព្រោះខ្ងំមិនធ្លាប់ឆ្លងកាត់សមាធិនេះទេ ចង់ប្រាប់ថាពេលយើងចាប់ផ្ដើមមានសេចក្ដីស្ងប់ ភាពឈឺចាប់ក៏កើតឡើងខ្លាំង ភ្នែកបិទតែស្រក់ទឹកភ្នែករហាម មើលតែមុខក្នុងរូបថតនឹងហើយ យំហើមភ្នែក លោកតាមិនអោយកំរើកខ្លួនរឺបើកភ្នែកឡើយ ច្រើនម៉ោងជាមួយភាពអត់ធ្មត់ ទីបំផុតក៏ធ្វើបាន លោកតាថាកំរមានញោមណាធ្វើបានណាស់ បើចិត្តមិនជ្រះថ្លាទេ គាត់ថាកំឡុងពេលសមាធិគឺឆ្លងកាត់ភាពឈឺចាប់ នឹងវេទនាណាស់ជាងគេសំរាលកូនទៅទៀត ព្រោះញោមខ្លះធ្វើមិនបានសំរេចក៏ឈប់ពាក់កណ្ដាលទូទៅ ហ្នឹងហើយគេថាលាងបាបខ្លួនឯងមិនអស់ទេ តែខ្ងុំករុណាធ្វើបានពិតអរពេកហើយ ច្រើនម៉ោងទ្រាំធ្វើចិត្តអោយស្ងប់ ពេលនេះយល់ហើយសេចក្ដីស្ងប់របស់ព្រះ ចង់ប្រាប់ថាពេលអ្នកសមាធិដល់កំរិតភាពឈឺចាប់រលាយបាត់ឯង”

បន្ទាប់ពីបានសមាធិឆ្លងផុតថ្ងៃទីពី ស្រីតូចម្នាក់នេះក៏បានសរសេរសារបន្តទៀតថា៖

“បួសទាំងចិត្តបរិសុទ្ធ បន្ទាប់ពីសមាធិឆ្លងផុតថ្ងៃទីពីរ ខ្ងុំមិនមានអារម្មណ៏ឈឺចាប់រឺពិបាកទ្រាំដូចថ្ងៃដំបូងខ្លាំងទេ ព្រោះចិត្តរបស់ខ្ងុំនឹងភាពវេទនាបានធូរស្រាលច្រើន រឿងអ្នកដទៃចង់យកឈ្នះយើង ចូរយើងកុំខ្វល់ឡើយ អ្វីដែលសំខាន់លោកតាថាពេលសមាធិចៅត្រូវយកឈ្នះចិត្តខ្លួនឯងអោយបាន ពេលចៅឈ្នះបានហើយ រឿងទាំងឡាយចៅមិនបានដិតជាប់នឹងខ្លួនទៀតទេ អ្នកទាំងអស់ដឹងអត់ ពេលខ្ងុំសមាធិដល់កាមាឋានហើយ ពេលបិទភ្នែកទៅខ្លួនយើងក៏ស្រាលហើយរាប់តែដង្ហើមចេញចូលមួយមុខគត់ បើយើងនឹកដល់រឿងផ្សេងទៀត វេទនានឹងធ្វើអោយយើងឈឺចាប់ទ្រាំសឹងមិនបានទេ ពេលបិទភ្នែកគិតដល់សមាធិតែមួយមុខគត់ ខ្ងុំបានឃើញពន្លឺនឹងផ្សែងពណ៌ជាច្រើនលេចរូបរាងក្នុងពេលដែលខ្ងំសមាធិ ពិតជារឿងដែលនឹកស្មានមិនដល់ អារម្នណ៏យើងក៏ធូរស្រលដូចលះបង់សេចក្ដីទុក្ខចោលអស់ បើមាននិស្ស័យមនុស្សគ្រប់គ្នាគួរតែទៅបួសអោយបានគ្រប់គ្នាទៅ ទោះរយះពេលបួសតិចរឺច្រើនថ្ងៃក៏ដោយតែរួចហើយយើងដូចមនុស្សថ្មីមួយទៀតចឹង គ្មានឡើងអារម្នណ៏កើតទុក្ខ វេទនា ឈឺចាប់ ខ្វាយខ្ខល់ ច្រណែន ឈ្នានីយ ចង់ឈ្នះ គឺចូលមកស្ថិតក្នុងខ្លួនយើងមិនបានទេ ព្រោះចិត្តយើងស្ងប់នឹងជ្រះថ្លាហើយ សូមអោយព្រះពុទ្ធសាសនារុងរឿងចម្រើន សូមអោយព្រះពុទ្ធសាសនាផ្សាយទូទៅពេញសកលលោក សូមអោយលោកទាំងមូលប្រកបដោយសុវត្ថិភាព ព្រះសក្យមុនីសម្ពុទ្ធទ្រង់ត្រាស់ថា នត្ថិ សន្តិ បរំ សុខំ ពុំមានសេចក្ដីសុខដទៃក្រៅពីសេចក្ដីស្ងប់ឡើយ ស្រីតូចបួស វត្តសូរិយាពោធ៌មាស សេចក្ដីស្ងប់” ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត​ ហេង

ប្រភព៖ khmertoday