ជិតរដូវបុណ្យភ្ជុំ! លោក ខេមរៈ សិរីមន្ត ចេញបទ «ឱ ទឹកជំនន់អើយ» អត្ថន័យចាក់ដោតខ្លាំង (វីដេអូ)

បទចម្រៀងថ្មីរបស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ដែលពោរពេញទៅដោយក្តីអាណិតអាសូប្រពលរដ្ធដែលជួបគ្រោះទឹកជំនន់ មានចំណងជើងថា «ឱ ទឹកជំនន់អើយ» ដែលជាស្នាដៃនិពន្ធរបស់លោក ខេមរៈ ភារុណ និងច្រៀងដោយលោក ខេមរៈ សិរីមន្ត បានចេញនៅមុននេះបន្តិចទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជន។

ជាការពិតណាស់ បន្ទាប់ពីតារាចម្រៀងលោក ខេមរៈ សិរីមន្ត ផ្លាស់ប្ដូរមកចូលផលិតកម្មហង្សមាសរួចមក គេសម្គាល់ឃើញថា លោកតែងតែបញ្ចេញចម្រៀងថ្មីៗជាច្រើនបទ ដោយសុទ្ធសឹងតែទទួលបានការគាំទ្រ យ៉ាងច្រើនពីអ្នកគាំទ្រ។ យ៉ាងណាមិញ នៅក្នុងចម្រៀង «ឱ ទឹកជំនន់អើយ» ក៏ទទួលបានការគាំទ្រខ្លាំងផងដែរ

តោះ ចង់ដឹងថា «ឱ ទឹកជំនន់អើយ» របស់ខេមរៈ សិរីមន្ត  បានបង្គប់អត្ថន័យជ្រាលជ្រៅ និងចាក់ដោតអារម្មណ៍ អ្នកទស្សនាដល់កម្រិតណានោះ សូមទស្សនាវីដេអូ ដូចខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ darafb