មិនសរសើរមិនបាន! ឱក សុគន្ធកញ្ញា ជួយសង់បង្គន់ និងជួសជុលផ្ទះអ្នកក្រ ក្នុងថ្ងៃខួបកំណើត

តារាចម្រៀងស្រីវ័យជ្រេប្រចាំផលិតកម្មហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា ធ្វើឲ្យមហាជនផ្ទុះការលាន់មាត់​កោតសរសើរគ្រប់មជ្ឈដ្ឋាន ខណៈខួបកំណើតឆ្នាំនេះក៏ស្ដែងឲ្យឃើញពីការជូនកាដូធំៗពីអនាគតស្វាមីផងដែរ។

រំលេចពីស្នាមញញឹមអបអរថ្ងៃកើនវ័យរបស់ ឱក សុគន្ធកញ្ញា នៅថ្ងៃនេះមានបណ្ដាញសង្គមមួយទំនងជាអ្នកគាំ​ទ្រ​បែរ​ទម្លាយឲ្យដឹងថា«ខួបកំណើតឆ្នាំឱក សុគន្ធកញ្ញា បង្កើតមូលនិធិជួយសាងសង់បង្គន់អនាម័យ ព្រមទាំងជួសជុលផ្ទះជូនគ្រួសារមួយដែលខ្វះខាតជាងគេនៅតាមក្នុងភូមិ»។

ដោយចង់បង្កើតក្តីស្រលាញ់រួមគ្នាមួយតារាចម្រៀងរូបនេះបានសហការជាមួយ SEPTEMBER ក្នុងការជួ​យ​រំ​​ដោះទុក្ខលំបាកដល់ប្រជាជនក្រីក្រដែលរស់នៅភូមិសារាយអណ្តែត ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង៕

 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news